Hattha top Banner

ក្រុមហ៊ុនចិនបង្ហាញពីឆន្ទ:មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពផ្តល់ទុនវិនិយោគដល់ធុរកិច្ចថ្មី

0

ដោយៈ គង់ ហ្វីអូណា

        ប្រទេសចិនៈ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស៊ុន ចាន់ថុល កាលពីចុងសប្តាហ៍មុនបានបន្តបេសកកម្មក្នុងទីក្រុង Guangzhou ដោយបានចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី Guangzhou International Corporate Incubator (GICI) របស់ ក្រុមហ៊ុន Guangzhou Industrial Investment and Capital Operation Holding Group ស្របតាមការស្វាគមន៍យ៉ាងកក់ក្តៅ ពីលោក Qun Ge នាយករង និងជាប្រធានប្រតិបត្តិក្រុមហ៊ុន។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីការងា​រមួយចំនួនជូនគណៈប្រតិភូកម្ពុជាដើម្បីបានជ្រាប ហើយក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនក្រុមហ៊ុនផងដែរ អំពីការលើកទឹកចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការងារធុរកិច្ចថ្មីនេះ តាមរយៈការបើកឱកាសឱ្យមានកិច្ចសហប្រតិបត្តិការវិនិយោគ។លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលើការបណ្ដាក់ទុន វិនិយោគធុរកិច្ចរបស់ខ្លួននៅកម្ពុជា ព្រមទាំងអញ្ជើញក្រុមហ៊ុន ចុះមកធ្វើទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់ នូវរាល់សក្ដានុពលរបស់កម្ពុជា។ជាមួយគ្នានេះដែរ ក្រុមហ៊ុនបានបង្ហាញអំពីឆន្ទ:របស់ខ្លួនក្នុងការចុះទៅទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពផ្តល់ទុនវិនិយោគដល់ធុរកិច្ចថ្មីនៅកម្ពុជា។ ក្រុមហ៊ុនក៏បានរំលេចបន្ថែមអំពីភាពជាដៃគូរបស់ខ្លួនកន្លងមក ជាមួយបណ្ដាប្រទេសដែលជាសមា​ជិករបស់កម្មវិធីខ្សែក្រវាត់ និងផ្លូវ ហើយក្នុងនោះកម្ពុជា ក៏ជាសមាជិកកម្មវិធីនេះផងដែរ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន មានភាពប្រាកដនិយមខ្ពស់ លើការធ្វើសហប្រតិបត្តិការ និងវិនិយោគជាមួយគ្នា។មជ្ឈមណ្ឌល GICI ជាមជ្ឈមណ្ឌលដ៏ជោគជ័យមួយ ហើយតាមរយៈការគាំទ្ររបស់មជ្ឍមណ្ឌលនេះ បានជួយជំរុញឱ្យធុរកិច្ចថ្មីចំនួន១២ បានទទួល ជោគជ័យ រហូតដល់មានលទ្ធភាពអាចបោះភាគហ៊ុនលើទីផ្សារភាគហ៊ុនបានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here