កម្ពុជា​-​កូរ៉េ​ ​គ្រោង​រៀប​វេទិកា​រស​ម្រាប់​ពាណិជ្ជករ​ ​និង​វិនិយោគិន​កូរ៉េ​-​កម្ពុជា​​បាន​ជួបពិភាក្សា​គ្នា​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​កម្ពុជា​-​កូរ៉េ​គ្រោង​រៀបចំ​វេទិកា​រួមគ្នា​មួយ​ ​ក្នុង​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​រវាង​ប្រទេស​កម្ពុជា​-​កូរ៉េ​។​

​លោក​ ​Kyoungmoo​ ​Kwon​ ​អគ្គនាយក​ទីភ្នាក់ងារ​កូរ៉េ​សម្រាប់​ការជំរុញ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ ​(​KOTRA​)​ ​ប្រចាំ​នៅ​កម្ពុជា​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យដឹង​ថា​ ​ទីភ្នាក់ងារ​កូរ៉េ​សម្រាប់​ការជំរុញ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ ​(​KOTRA​)​ ​នឹង​រៀបចំ​ជំនួប​ពាណិជ្ជកម្ម​កូរ៉េ​-​កម្ពុជា​នៅ​កម្ពុជា​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​ដើម្បី​ជា​វេទិកា​មួយ​សម្រាប់​ពាណិជ្ជករ​ ​និង​វិនិយោគិន​កូរ៉េ​-​កម្ពុជា​បាន​ជួបពិភាក្សា​គ្នា​ ​ស្វែងយល់​ពី​ឱកាស​ពាណិជ​កម្ម​ ​និង​វិ​និ​យោ​គ​ថ្មី​ៗ​នៅ​កម្ពុជា​ ​ព្រមទាំង​ចាប់ដៃ​គូរ​ពាណិជ្ជកម្ម​។​

​លោក​បន្ត​ថា​ ​“​នៅក្នុង​ជំនួប​ពាណិជ្ជកម្ម​នេះ​ ​នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ឧស្សាហកម្ម​សាធារណរដ្ឋ​កូរ៉េ​ ​ដូច្នេះ​សូម​គោរព​អញ្ជើញ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​ព្រមទាំង​ពាណិជ្ជករ​ ​និង​វិនិយោគិន​កម្ពុជា​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ ​ដើម្បី​ជំរុញ​ការ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ ​ឲ្យ​មានការ​កើនឡើង​មួយ​កម្រិត​ទៀត​”​។

​លោ​ក​ស៊ាង​ ​ថៃ​ ​អនុរដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​គាំទ្រ​ចំពោះ​ព្រឹត្តិ​ការណ៍​ជំនួប​ពាណិជ្ជកម្ម​កូរ៉េ​-​កម្ពុជា​ ​ដែល​នឹង​រៀបចំ​នៅ​កម្ពុជា​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​ហើយ​ ​លោក​ជឿជាក់​ថា​ព្រឹត្តិ​ការណ៍​នេះ​ ​នឹង​ក្លាយជា​ឱកាស​ដ៏​ល្អ​មួយ​ ​សម្រាប់​ពាណិជ្ជករ​ ​និង​វិនិយោគិន​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការ​សហការ​អាជីវកម្ម​ ​និង​ពាណិជ្ជកម្ម​។​

​លោក​ ​ស៊ាង​ ​ថៃ​ ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​ ​ដែល​កន្លងមក​កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ​ ​ប៉ុន្តែ​ដោយសារ​បញ្ហា​ប្រឈម​ខាង​បច្ចេកទេស​អនាម័យ​ ​និង​ភូតគាម​អនាម័យ​(​SPS​)​ ​ធ្វើឲ្យ​ផ្លែស្វាយ​ ​និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​របស់​កម្ពុជា​ ​ពុំ​អាច​នាំចេញ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ពី​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​បាន​។​

​KOTRA​ ​ជា​ស្ថាប័ន​មួយ​ស្ថិតនៅ​ក្រោម​ ​ក្រសួង​ឧស្សាហកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ចំពោះ​ការប្រតិបត្តិ​ការ​នៅ​កម្ពុជា​ ​KOTRA​ ​ស្ថិត​ក្រោម​ស្ថានទូត​កូរ៉េ​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here