Hattha top Banner

វិស័យអចលនទ្រព្យនៅប្រទេសវៀតណាមរំពឹងស្ទុះងើបឡើងវិញនៅដំណាច់ឆ្នាំ២០២៤ខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានព្យាករថា វិស័យអចលនទ្រព្យនៅប្រទេសវៀតណាមនឹងត្រូវជួបការលំបាកយ៉ាងហោចណាស់៣ត្រីមាសទៀត មុនពេលវិស័យនេះអាចចាប់ផ្តើមស្ទុះងើបឡើងវិញនៅឆមាសទី២ ឆ្នាំ២០២៤ខាងមុខ។

នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ប្រតិបត្តិការអចលនទ្រព្យចំនួន៦.០០០ ត្រូវបានកត់ត្រានៅទូទាំងប្រទេសដោយសមាគមអ្នកអចលនទ្រព្យវៀតណាម (VARS) ដែលកើនឡើង១,៥ដងធៀបនឹងត្រីមាសទីពីរ។លោក Vo Hong Thang នាយកទីផ្សារនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ DKRA Group បានមានប្រសាសន៍ថា ឥឡូវនេះ យើងសង្កេតឃើញ មានភាពវិជ្ជមាននៅលើទីផ្សារបើធៀបនឹងដើមឆ្នាំ។

លោកបានបន្ថែមថា នៅក្នុងត្រីមាសទី៣តែមួយគត់ អាផាតមុិន ផ្ទះ និងដីឡូតិ៍ចំនួន៤.៨០០យូនីត ត្រូវបានផ្គត់ផ្គង់ទៅកាន់ទីផ្សារនៅភាគខាងត្បូងប្រទេស ដោយ៧០% នៃអចលនទ្រព្យទាំងនេះត្រូវបានលក់ដាច់រួចមកហើយ។ លោក Thang បានបន្តថា ផ្នែកតូចមួយនៃការផ្គត់ផ្គង់ថ្មីត្រូវបានគេរំពឹងថានឹងចូលទៅក្នុងទីផ្សារក្នុងត្រីមាសនេះ ហើយតម្រូវការនឹងមានស្ថិរភាពដោយសារអត្រាការប្រាក់កម្ចីធ្លាក់ចុះ។ លោកបានបន្ថែមថា ប៉ុន្តែសញ្ញានៃការស្ទុះងើបឡើងវិញដ៏រឹងមាំនឹងអាចមើលឃើញជាក់ស្តែងចាប់ពីខែកក្កដា ឆ្នាំ២០២៤ខាងមុខ។

លោកស្រី Duong Thuy Dung នាយកជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Vietnam បានលើកឡើងថា ប្រភេទអចលនទ្រព្យដែលមានតម្លៃថោកសមរម្យ និងតម្លៃមធ្យមនឹងចាប់ផ្តើមស្ទុះងើបឡើងវិញនៅត្រីមាសទី៣ ឆ្នាំក្រោយនេះ។ លោកស្រីបានបន្ថែមថា ប្រភេទអចលនទ្រព្យលំដាប់ខ្ពស់ប្រណីតៗដូចជាវីឡា និងផ្ទះអាជីវកម្ម នឹងស្ទុះងើបឡើងវិញយឺតៗនៅដើមឆ្នាំ២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here