បុរីវិមានសំណាងផ្តោតលើចំណុចសំខាន់ៗចំនួន៤សម្រាប់អភិជន

0

ដោយៈស៊ីវ ម៉េង

        ភ្នំពេញៈ ការយល់ពីរសនិយមរបស់អតិថិជន បរិបទរស់នៅសម័យថ្មី បាននិងកំពុងធ្វើឲ្យអ្នកអភិវឌ្ឍន៍ បុរីវិមានសំណាងផ្តោតការយកចិត្តទុកដាក់លើចំណុចសំខាន់ៗជាច្រើន។

ចំណុចសំខាន់ៗទាំងនោះរួមមាន ទី១ ការរក្សាទុកផ្ទៃដីជិត៤០ភាគរយ ជាតំបន់បៃតង និងការលំហែរ ទី២ រក្សាទុក និងសំអាតព្រែកធម្មជាតិប្រវែង១០០០ម៉ែត្រ សម្រាប់លំហែរកាយ និងផ្តល់បរិយាកា​សស្រស់ស្រាយដល់អ្នករស់នៅក្នុងបុរីនេះ ទី៣ ផ្តោតល់សំណង់មានឥដ្ឋ២០ ដែលផ្តល់នូវបរិយាកាសត្រជាក់ និងកាត់បន្ថយសម្លេងរំខាន​នានា។ ការចាកបេតុងលើជាន់ដំបូល ដើម្បីការពារជម្រាបទឹក និងត្រជាក់ដល់ជាន់ខានក្រោម។ ការវិនិយោគ ដែលផ្សារភ្ជាប់សំណង់ជាមួយធម្មជាតិ ដើមឈើ ទឹក បាននិងកំពុងអនុវត្តន៍កាន់តែច្រើន ឡើងពីអ្នកអភិវឌ្ឍន៍នានា ដើម្បីឲ្យមានភាពសមស្រប នឹងលក្ខខ័ណ្ឌបរិស្ថានផង និងនិន្នាការនៃការរស់នៅក្នុងសម័យថ្មីផង។

លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង​ដែលបាននិងកំពុងអភិវឌ្ឍន៍បុរី លំដាប់អភិជនទំហំ២៥ហិកតាបានមានប្រសាសន៍ឲ្យដឹងថា លោកជំទាវអភិវឌ្ឍន៍បុរីនេះឡើង ដោយផ្តោតលើបរិស្ថាន និងមិនគិតដល់ផលចំណេញជាអាទិភាពទេ ព្រោះយើងចង់ផ្តល់លំនៅដ្ឋានមួយ ដែលមានភាពស៊ីវិល័យ និងផ្តល់ការរស់នៅប្រកបដោយផាសុខភាព និងគិតគូរជាចម្បងដល់ការរស់នៅរបស់អតិថិជន លោកជំទាវបន្តថា “ដោយសារភាពជាភ្នាក់ងារ អចលនវត្ថុរយៈពេលជាង១០ឆ្នាំ ខ្ញុំបានសិក្សាចំណង់ចំណូលចិត្តអតិថិជន និងបានអភិវឌ្ឍន៍បុរីឡើង ដើម្បីឆ្លើយតបតម្រូវការ និងរសនិយមរបស់អតិថិជន”

បុរីវិមានសំណាងផ្តោត លើការសាងសង់វីឡាទោល និងផ្ទះអាជី​វកម្ម ប៉ុន្តែផ្ទះអាជីវកម្មត្រូវបានលក់អស់ហើយ។ នេះបើតាមលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្ហាញសារលើបណ្តាញទំនាក់ទំនងសង្គម។
បុរីវិមានសំណាង បាននិងកំពុងវិនិយោគដោយផ្តោតលើប្រព័ន្ឋ​ហេដ្ឋារចនាសម្ព័ន្ឋធំៗ ដែលមានផ្លូវធំទូលាយ ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here