Hattha top Banner

រដ្ឋមន្រ្តីដែនដីលើកឡើងពីដំណោះស្រាយដើម្បីផ្តល់សុវត្ថិភាពនិងការពារឧស្សាហកម្មអចលនទ្រព្យ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសាយ សំអាល់បានថ្លែងថា វិស័យអចលនទ្រព្យ គឺជាវិស័យដែលធំ និងចាំបាច់របស់កម្ពុជា ដែលទាក់ទងដល់សន្តិសុខ នយោបាយ និងសុវត្ថិភាពរបស់ប្រទេស។

លោកបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ២៣ តុលា ២០២៣កន្លងមកនេះ។

លោកសាយ សំអាល់បានបញ្ជាក់ថា “យើងទាំងអស់គ្នា ត្រូវរួមគិតដោះស្រាយ ដើម្បីផ្តល់សុវត្ថិភាព និងការពារវិស័យឧស្សាហកម្មនេះ សំដៅឈានទៅសម្រេចឱ្យបាន នូវគោលនយោបាយលំនៅឋានសមរម្យជូនប្រជាពលរដ្ឋកម្ពុជា”។

តើអ្វីជាដំណោះស្រាយនាពេលអនាគត? លោកឧបនាយករដ្ឋមន្ត្រី បានលើកពីវិធានការចាំបាច់មួយចំនួន ដើម្បីកែលម្អ និងលើកស្ទួយវិស័យអចលនទ្រព្យចំនួន៤ ដូចជា  ទី១. ពិភាក្សាលើការជួលអចិន្ត្រៃយ៍សម្រាប់ជនបរទេស ទី២ ពិនិត្យ និងស្នើធនាគារជាតិ ពិចា​រណាឡើងវិញ លើការផ្ដល់លំហូរសាច់ប្រាក់ និងការអនុវត្តការប្រាក់ ទី៣ ស្វែងរកវិធីកៀរគរទុនវិនិយោគពីបរទេស និងទី៤ បើកទំព័រសក​រាជថ្មី ជាដៃគូយុទ្ធសាស្រ្តរួមគ្នារវាងក្រសួង និងអ្នកអភិវឌ្ឍន៍ ដើម្បីជជែកពិភាក្សា និងដាក់ចេញនូវវិធានការនានា ដើម្បីទ្រទ្រង់វិស័យអចលនទ្រព្យ៕

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here