ដោយ: គង់ លាងហួរ
អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើកឡើងថា ផលក្នុងទុនសរុបស្រុកសរុបបន្ទាប់បន្សំ(Nominal GDP)របស់ប្រទេសជប៉ុនក្នុងឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៣ មកនៅចំណាត់ថ្នាក់លេខ៤ នៅលើពិភពលោក។
ការធ្លាក់ចំណាត់ថ្នាក់នេះ ដោយការវ៉ាដាច់ពីប្រទេសអាល្លឺម៉ង់ ខណៈប្រាក់យ៉េនកំពុងធ្លាក់ថ្លៃខ្លាំង។ Nominal GDP គឺជាផលិតផលក្នុងស្រុកសរុប ដែលត្រូវបានគណនាជាមួយនឹងអតិផរណា ហើយតម្លៃទំនិញ និងសេវាកម្មត្រូវបានគណនាតាមកម្រិតតម្លៃបច្ចុប្បន្ន។
ស្របពេលដែលតួលេខផលិតផល ក្នុងស្រុកសរុបបន្ទាប់បន្សំ(Nominal GDP)បានរងផលប៉ះពាល់ ដោយសារអត្រាអតិផរណា។ ដូច្នេះប្រទេសជប៉ុន ត្រូវបានមូលនិធិIMFព្យាករណ៍ថា នឹងធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៣ មកនៅចំណាត់ថ្នាក់លេខ៤វិញ ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុត នៅលើពិភពលោក នៅឆ្នាំ២០២៣នេះ បន្ទាប់ពីប្រទេសជប៉ុន បានកាន់កាប់តំណែងនេះអស់ រយៈពេលជាង១ទសវត្សរ៍រួចមកហើយ។






