Hattha top Banner

អ្នកជំនាញបង្ហាញពីទីតាំង និងតម្លៃដីដែលវិនិយោគទទួលបានផលចំណេញខ្ពស់នាពេលអនាគត

0

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ បានលើកឡើងនូវទីតាំងនិងតម្លៃដី ដែលមានឱកាសចំណេញខ្ពស់នាពេលអនាគត។ អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdលោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីរសៀលថ្ងៃទី24 តុលាថា ការវិនិយោគដីធ្លីនៅតំបន់ជាយក្រុង ពិសេសតំបន់អរិយក្សត្រ នៅតែមានឱកាសចំណេញខ្ពស់ សម្រាប់ដីមានតម្លៃចន្លោះពី៣០ ទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកស្រីបន្តថា “ដីនៅតាមបណ្តោយផ្លូវ៤១ ផ្លូវលេខ៥១ និងតំបន់អរិយក្សត្រ នឹងមានឱកាសឡើងថ្លៃច្រើន នាពេលអនាគត”។​លោកស្រីបន្តថា “តំបន់អរិយក្សត្រ ជាតំបន់មានសក្តានុពល ដែលអ្វីៗរង់ចាំតែស្ពានមិត្តភាពកម្ពុជា កូរ៉េសាងសង់ប៉ុណ្ណោះ ខណៈស្ពាននេះគ្រោងនឹងបើកការដ្ឋាន សាងសង់នៅឆ្នាំ២០២៤ខាងមុខនេះ”។
លោកស្រីតាំង ហួរបានបន្តថា ដីនៅតំបន់អរិយក្សត្រ មានតម្លៃចន្លោះពី៤០ទៅ៦០ដុល្លារ ឬទាបជាងនេះអាស្រ័យលើទីតាំង និងទំហំដីជាក់ស្តែង ពិសេសដីបឹងនៅមានតម្លៃទាបសមរម្យនៅឡើយ។

លោកស្រីតាំង ហួរ ដែលមានបទពិសោធន៍ លើវិស័យអចលវត្ថុជាង២០ឆ្នាំ ដែលបាននិងកំពុងផ្តោតលើទីផ្សារដីធ្លី បានអះអាងបន្តថា ការទិញ លក់ដីធ្លីនៅតែមានសកម្មភាព ប៉ុន្តែមិនមានចំនួនគគ្រឹ​កគគ្រេងដូចមុនវិបត្តិឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here