Hattha top Banner

ភ្ញៀវទេសចររុស្ស៊ី និងកាហ្សាក់ស្ថានសម្រុកមកកំសាន្តនៅកោះត្រល់ តាមជើងហោះហើរពិសេស

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កោះ Phu Quoc ឬកោះត្រល់ នៅប្រទេសវៀតណាម កំពុង​ស្រូបបានលំហូរ​ភ្ញៀវ​ទេសចរ​អន្តរជាតិ មក​ពី​ប្រទេសកាហ្សាក់ស្ថាន និង​រុស្ស៊ី ​តាម​រយៈជើង​ហោះ​ហើរ​ពិសេស ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​ខាង​ត្បូង ​ក៏កំពុង​រៀបចំ​បើកជើង​ហោះ​ហើរ​ត្រង់​មកកាន់កោះ​នេះផងដែរ។

តួយ៉ាង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ភ្ញៀវទេសចរចំនួន២១០នាក់ ដែលធ្វើដំណើរមកពីប្រទេសកាហ្សាក់ស្ថាន បានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Phu Quoc ។ ចំណែកភ្ញៀវទេសចររុស្ស៊ីរាប់រយនាក់ បានធ្វើដំណើរមកដល់ តាមរយៈជើងហោះហើរពិសេសចំនួន២កាលពីថ្ងៃអង្គារ។

លោក Bui Quoc Thai ប្រធានមន្ទីរទេសចរណ៍ខេត្ត Kien Giang បានមានប្រសាសន៍ថា ការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរអន្តរជាតិបង្កើនក្តីសង្ឃឹម សម្រាប់ការស្តារវិស័យទេសចរណ៍ឱ្យងើបឡើងវិញ។លោកបានបន្ថែមថា អាជ្ញាធរខេត្តកំពុងធ្វើការ ជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីជំរុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ នៅក្នុងទីផ្សាររុស្ស៊ី និងបណ្តាប្រទេសដែលនិយាយភាសារុស្ស៊ី នៅតំបន់អាស៊ីកណ្តាល។ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូងមួយចំនួន បានប្រកាសពីផែនការ ចាប់ផ្តើមបើកសេវាកម្មហោះហើរដោយផ្ទាល់ទៅកាន់កោះPhu Quocនៅឆ្នាំនេះ។

ជាក់ស្តែង ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ Jeju Air គ្រោងនឹងបើកដំណើរការសេវាកម្មហោះហើរ ប្រចាំថ្ងៃពីទីក្រុងសេអ៊ូល មកកាន់កោះ Phu Quoc ក្នុងខែតុលានេះ ខណៈដែលក្រុមហ៊ុន Korean Air និង Jin Air គ្រោងនឹងបើកជើងហោះហើរ លើផ្លូវដូចគ្នាចាប់ពីចុងខែវិច្ឆិកា និងខែធ្នូ។

យោងតាមសារពត៌មាន VNexpress បានឱ្យដឹងថា នៅលើកោះ Phu Quoc មានបន្ទប់សណ្ឋាគារជិត៣០.០០០បន្ទប់ និងគ្រឹះ​ស្ថានចំនួន៨០០កន្លែងដូចជាហាង និងភោជនីយដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here