ដោយៈ ជេស៊ីកា
ភ្នំពេញៈ អ្នកវិនិយោគជាតិ អន្តរជាតិបានចាប់ផ្តើមស្វែងរកឱកាសវិនិយោគលើវិស័យជាច្រើននៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodia។
អ្នកស្រីបានមានប្រសាសន៍ឲ្យដឹង ក្នុងបណ្តាញតេឡេក្រាមកាលពីថ្ងៃទី២៥ តុលាថា សកម្មភាពទិញ លក់និងការវិនិយោគក្នុង វិស័យអចលនទ្រព្យ ហាក់មិនទាន់មានសញ្ញាល្អប្រសើរនៅឡើយទេ អ្វីៗត្រូវការពេលវេលាបន្ថែមទៀត ប៉ុន្តែមានអ្នកធុរកិច្ចតូច ធំទាំងជាតិ និងអន្តរជាតិ បាននិងកំពុងស្វែងរកឱកាសវិនិយោគ ក្នុងវិស័យជាច្រើនផងដែរ។
អ្នកស្រីបានឲ្យដឹងថា អ្នកវិនិយោគ ដែលកំពុងស្វែងរកឱកាសវិនិយោគនោះ ភាគច្រើនផ្តោតលើវិស័យឧស្សាហកម្ម សេវាកម្មបដិសណ្ឋារកិច្ច សណ្ឋាគារ កសិកម្ម និងវិស័យអចលនទ្រព្យផងដែរ។






