ដោយៈ គង់ សូរិយា
ខេត្តកែបៈ ការច្នៃប្រឌិត បានបង្កើតឡើងនូវសោភ័ណភាព ផ្សារភ្ជាប់នឹងធម្មជាតិ ដែលបានធ្វើឲ្យមនុស្សទូទៅចាប់អារម្មណ៍ មកទស្សនាកំសាន្ត និងសំរាកលំហែរកាយ។
គូស្នេហ៍ដ៏ស្រស់ស្អាតមួយគូ បានសម្រេចជ្រើសរើសគំរោងឆ្នេរសមុទ្រកោងកាង ជាទីតាំងផ្តិតរូបPre Wedding ដើម្បីទុកជាអនុស្សាវរីយ៍ និងការចងចាំមួយដែលមានតម្លៃ សម្រាប់ជីវិតគូរបស់ពួកគេ មុនថ្ងៃអាពាហ៍ពិពាហ៍មកដល់។ រចនាបទក្លោងទ្វារ សួនច្បារ ទេសភាពភ្នំ ដែលចាំងឆ្លុះជាមួយនឹងសួនច្បារ និងដងព្រែកសប្បនិម្មិត បានក្លាយជាកន្លែងដែលកាមេរ៉ាមែនជ្រើសរើស សម្រាប់ឈុតថតរូបរបស់ពួកគេ។


-->
អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោកCooler Tan ជាអ្នកភិវឌ្ឍន៍គំរោងឆ្នេរសមុទ្រកោងកាង និងជាអ្នកឌីសាញគំរោងនេះផ្ទាល់ ក៏ដូចជាគំរោងដទៃទៀត ដូចជា គម្រោងឋានសួគ៌លំហែរ គំរោងបូកគោលែនទី១ ទី២ និងបូកគោលែន៣ ដែលបាននិងកំពុងទទួលបានការគាំទ្រពីអតិថិជន។
លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនបានសម្រេចចិត្តបោះទុនវិនិយោគប្រមាណ៧លានដុល្លារ ដើម្បីអភិវឌ្ឈន៍គំរោងឆ្នេរសមុទ្រកោងកាង ដែលជាការចូលរួមចំណែកអភិវឌ្ឍន៍ខេត្តកែប ឲ្យកាន់តែមានសោភ័ណភាព និងធ្វើឡើងដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់។ លោកបន្តថា “ជាមួយមូលដ្ឋានទុនគ្រប់គ្រាន់ យើងមិនបង្អង់ឬពន្យាពេលគំរោងរបស់យើងឡើយ ហើយការអភិវឌ្ឍរបស់យើងគឺសម្រាប់អ្នកចង់បានដីលំហែរពិតប្រាកដ មិនមែនដើម្បីតែផលចំណេ ញមួយមុខនោះឡើយ”៕