Hattha top Banner

តម្រូវការលំនៅឋាននៅអាមេរិកដាំក្បាលចុះខ្លាំងបំផុត ស្របពេលអត្រាការប្រាក់ហក់ឡើងជិតដល់៨ភាគរយ

0

ដោយៈ តែម សុខុម

ញូវយ៉កៈ ពាក្យស្នើសុំកម្ចីទិញផ្ទះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៥ ខណៈអត្រាប្រាក់កម្ចីទិញផ្ទះបានហក់ឡើងជិតដល់៨% ដែលធ្វើឱ្យតម្រូវការលំនៅឋានដាំក្បាលចុះខ្លាំង។

សន្ទស្សន៍នៃពាក្យស្នើសុំទិញផ្ទះ របស់សមាគមធនាគារផ្ដល់ប្រាក់កម្ចីទិញផ្ទះ (Mortgage Bankers Association) បានធ្លាក់ចុះ២,២%ក្នុងសប្តាហ៍ ដែលបានបញ្ចប់ត្រឹមថ្ងៃទី២០  ខែតុលា មកនៅត្រឹម១២៧ពាក្យស្នើសុំ ដែលជាអត្រាទាបបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៥។

ទិន្នន័យបានបង្ហាញកាលពីថ្ងៃពុធ ទី២៥ ខែតុលា ថា អត្រាកិច្ចសន្យាកម្ចីទិញផ្ទះថេរ រយៈពេល៣០ឆ្នាំ បានហក់ឡើង៧សប្តាហ៍ជាប់គ្នាឈានដល់៧,៩%។ នេះបើយោងតាមការចុះផ្សាររបស់សារព័ត៌មាន The Edge Markets។បើគិតពីថ្លៃសេវាទាក់ទងនឹងកម្ចីទិញផ្ទះ និងអត្រាការប្រាក់សរបង្ហាញថា អត្រាការប្រាក់បានហក់ឡើង លើសពី៨%ជាលើកដំបូងក្នុងរយៈពេល២៣ឆ្នាំមកនេះ។

អត្រាការប្រាក់កម្ចីទិញផ្ទះ ដែលអាចកែតម្រូវបានរយៈពេល៥ឆ្នាំ បានហក់ឡើងជិតកន្លះ% ដែលជាចំនួនច្រើនបំផុតចាប់តាំងពីដើមខែមិថុនា ឈានជិតដល់៧%។ លោក Ryan Marshall នាយកប្រតិបត្តិក្រុមហ៊ុន PulteGroup Inc បាននិយាយកាលពីថ្ងៃអង្គារ ទី២៤ ខែតុលា ថា ប្រាក់ចំណូលរបស់បណ្ដាក្រុមហ៊្ននសាងសង់ផ្ទះបានធ្លាក់ចុះ ដោយសារតម្រូវការលំនៅឋានបានធ្លាក់ចុះបន្តិចនៅដើមខែតុលា។

លោកបានបន្ថែមទៀតថា “ខ្ញុំប្រាកដណាស់ថា សម្រាប់អ្នកទិញមួយចំនួន អត្រាការប្រាក់ខ្ពស់ជាងមុន បានជំរុញឱ្យពលរដ្ឋកាន់តែខ្វះលទ្ធភាពទិញផ្ទះ ខណៈអ្នកផ្សេងទៀតប្រហែលជាព្រួយបារម្ភ អំពីការបាត់បង់ការងាររបស់ពួកគេ”៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here