វិស័យអចលនទ្រព្យនៅវៀតណាម កំពុងធ្លាក់ចូលក្នុងវិបត្តិ កាន់តែធ្ងន់ធ្ងរ

0

ដោយៈ តែម សុខុម

ហាណូយៈ វិស័យអចលនទ្រព្យ នៅប្រទេសវៀតណាម ក្នុងឆ្នាំនេះ បានធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍នានាបានខកខានបង់ការប្រាក់លើបំណុល។

ការខកខានបង់ការប្រាក់លើបំណុលនេះ បានកើតមានឡើងស្របពេលមានវិបត្តិឥណទាន ដែលកើតឡើងដោយសាររដ្ឋាភិបាលវៀតណាម ដាក់ចេញវិធានការមិនបានទាន់ពេលវេលា។

ក្រុមហ៊ុន Dragon Capital ដែលជាអ្នកវិនិយោគដ៏ធំនៅវៀតណាម បានទម្លាយឱ្យដឹងថា វិស័យអចលនទ្រព្យវៀតណាម បានដាំក្បាលចុះធ្ងន់ធ្ងរបំផុតកាលពីខែមុន ខណៈផ្សារហ៊ុនក្រុងហូជីមិញ បានដាំក្បាលចុះជិត១៦%នៅក្នុងខែដដែល។ក្រុមហ៊ុន No Va Land គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចុះបញ្ជីធំបំផុត ដែលកំពុងប្រឈមនឹងបញ្ហា ដោយភាគហ៊ុនរបស់ខ្លួនបានធ្លាក់ចុះជាង៨០%ក្នុងរយៈពេលមួយឆ្នាំ។

ការធ្លាក់ចុះភាគហ៊ុនយ៉ាងគំហុក របស់ក្រុមហ៊ុននេះកើតមានឡើងបន្ទាប់ពីក្រុមហ៊ុននេះ បានខកខានបង់ការប្រាក់លើមូលបត្របំណុលក្នុងស្រុក និងក្រៅស្រុកដែលបានបណ្ដាល ឱ្យជាប់គាំងជាមួយម្ចាស់បំណុលអន្តរជាតិមួយចំនួន៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here