ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមសេចក្តីប្រកាសពត៌មានបានបង្ហាញថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធានការដោះស្រាយ គម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែតុលាខាងមុខនេះ។
កម្មវិធីសិក្ខាសាលាដ៏សំខាន់នេះ គ្រោងនឹងរៀបចំធ្វើឡើងនៅសាលប្រជុំ សណ្ឋាគារ Sea Breeze Hotel & Villa ក្នុងខេត្តព្រះសីហនុ។ជាមួយគ្នានេះ សមាសភាពចូលរួម មានដូចជា ឯកឧត្តម លោកជំទាវ លោកប្រធាន អនុប្រធាន និងសមាជិកក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុចំនួន២០រូប។
តំណាងរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមការងារមន្ទីរពាក់ព័ន្ធថ្នាក់ក្រោមជាតិ ចំនួន៤០រូប និងវិនិយោគិនវិស័យឯកជនចំនួន១២០រូប។







