Hattha top Banner

បច្ចេកវិទ្យា AI នឹងរួមចំណែកជិត១៦ទ្រីលានដុល្លារ ដល់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០៣០

0

តែម សុខុម

រីយ៉ាដៈ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នឹងរួមចំណែកជិត១៦០ពាន់លានដុល្លារ ដល់សេដ្ឋកិច្ចនៃប្រទេសអារ៉ាប៊ីសាអូឌីត នៅឆ្នាំ២០៣០។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Arab News កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា។

នាយកប្រតិបត្តិក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Saudi Research and Media Group លោកស្រី Jomana Al-Rashid បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការយល់ដឹងអំពីសេដ្ឋកិច្ចនៃបច្ចេកវិទ្យា AI និងផលប៉ះពាល់ដែលអាចកើតមានរបស់វាមកលើប្រព័ន្ធហិរញ្ញវត្ថុ។

ក្រុមថ្នាក់ដឹកនាំ និងក្រុមអ្នកជំនាញក្នុងឧស្សាហកម្មបានជួបប្រជុំគ្នានៅឯវេទិកាគំនិតផ្ដួចផ្ដើមការវិនិយោគថ្ងៃអនាគត (Future Investment Initiative) ក្នុងទីក្រុងរីយ៉ាដ (Riyadh) ដើម្បីពិភាក្សាអំពីឥទ្ធិពលដ៏ខ្លាំងក្លានៃបច្ចេកវិទ្យា AI ដែលមានមកលើសេដ្ឋកិច្ច និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក។

លោកស្រី Jomana Al-Rashid បានលើកឡើងថា “របាយការណ៍មួយកាលពីពេលថ្មីៗនេះរបស់ក្រុមហ៊ុនសវនកម្មអន្តរជាតិ PwC បានបង្ហាញថា បច្ចេកវិទ្យា AI នឹងរួមចំណែកជិត១៦ទ្រីលានដុល្លារ ដល់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០៣០ ហើយក្នុងនោះមាន១៦០ពាន់លានដុល្លារ នឹងរួមចំណែកដល់សេដ្ឋកិច្ចនៃប្រទេសអារ៉ាប៊ីសាអូឌីត”។

លោកស្រីបានបន្តថា “ក្នុងនាមជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ យើងព្យាយាមស្វែងយល់ថា តើបច្ចេកវិទ្យា AI ជាអ្វីឱ្យប្រាកដ។ យើងព្យាយាមស្វែងយល់ថា តើបច្ចេកវិទ្យា AI អាចកែលម្អរំហូរការងារ ប្រសិទ្ធភាពការងារ និងបង្កើនភាពច្នៃប្រឌិតបានតាមវិធីណា”៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here