កម្សាន្ត​ចុង​សប្ដាហ៍​!​ ​ភ្នំ​ណា​មលៀ​រមាន​សក្ដានុពល​សម្រាប់​ទាក់ទាញ​អ្នកទេសចរ​

0

មណ្ឌលគិរី​ ​៖​ ​ភ្នំ​ណា​មលៀរ​ ​ត្រូវ​បាន​ជនានុជន​ធ្លាប់​មក​ទស្សនា​ ​និង​លេងកម្សាន្ត​យ៉ាងច្រើន​កុះករ​ ​ហើយ​បាន​បង្ហាញ​នូវ​រូបភាព​ដ៏​ស្រស់​ស្អាត​នៃ​សម្រស់​ព្រៃ​ព្រឹក្សា​ ​និង​ផ្ទាំង​ថ្ម​ដ៏​គួរឲ្យ​ទាក់ទាញ​ ​និង​លម្ហែ​អារម្មណ៍​សម្រាប់​អ្នកទេសចរ​ ​ជាពិសេស​អ្នក​និយម​តំបន់​ទេសចរណ៍​ធម្មជាតិ​។​ ​

​លោកជំទាវ​ ​ចាន់​ ​សុ​ម៉ាលី​ ​អគ្គលេខាធិការ​រង​ ​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ​និង​ជា​នាយិកា​គម្រោង​ ​“​ពង្រឹង​ការ​អភិរក្ស​ជីវៈ​ចម្រុះ​ ​និង​ព្រៃ​ស្តុក​កាបូន​នៃ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​កម្ពុជា​តាមរយៈ​កិច្ចសហការ​គ្រប់គ្រង​ ​និង​អនុវត្ត​បង្ហាញ​ពី​ការ​អភិរក្ស​តំបន់​ទេសភាព​ខាងកើត​ទន្លេមេគង្គ​ ​ហៅ​កាត់​ថា​ ​CAMPAS​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​១០កើត​ ​ខែមាឃ​ ​ឆ្នាំច​ ​សំរឹទ្ធិស័ក​ ​ព.ស​.​២៥៦២​ ​ត្រូវ​នឹង​ថ្ងៃទី១៤​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​បាន​ដឹកនាំ​ក្រុមការងារ​គម្រោង​ ​CAMPAS​ ​ចុះទៅ​ទស្សនកិច្ច​នៅ​ភ្នំ​ណា​មលៀរ​ ​ហើយ​បាន​ធ្វើដំណើរ​ឡើង​ទៅកាន់​កំពូលភ្នំ​ដែល​មាន​សម្រស់​គួរឲ្យ​ទាក់ទាញ​នេះ​។​ ​

លោកជំទាវ​អគ្គលេខាធិការ​រង​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​គម្រោង​ ​CAMPAS​ ​និង​ក្រសួងបរិស្ថាន​ ​រួម​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ ​គ្រោង​នឹង​ជួប​ប្រជុំ​ពិភាក្សា​ពី​ការរៀបចំ​ជា​អេកូ​ទេសចរណ៍​ធម្មជាតិ​។​ ​

​ភ្នំ​ណា​មលៀរ​ ​មាន​ទីតាំង​ឋិត​ក្នុង​ភូមិ​ទី១​ ​ឃុំ​ប៊ូស្រា​ ​ស្រុក​ពេជ្រា​ដា​ ​ខេត្តមណ្ឌលគិរី​ ​និង​ជា​តំបន់ការពារធម្មជាតិ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​មលៀរ​ ​មាន​ចម្ងាយ​ប្រមាណ​ជា៥០គីឡូម៉ែត្រ​ពី​ចំណុច​រង្វង់​មូល​គោព្រៃ​ ​ដោយ​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ចម្ការកៅស៊ូ​ដ៏​ធំ​ឆ្ងាយ​ដាច់​កន្ទុយភ្នែក​ ​ហើយ​រង់ចាំ​ទទួលភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ ​និង​លម្ហែ​អារម្មណ៍​ជានិច្ច​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here