យុវជន ដន សុវណ្ណតារ៉ា បោះបង់ការងារមកចាប់ទំនាញជម្រុញទីផ្សារ E-Commerce ឱ្យរីកចម្រើន

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ដោយសារនិស្ស័យ ទេពកោសល្យ និងស្រលាញ់ការងារទាក់ ទងនឹងE- Commerce យុវជនដន សុវណ្ណតារ៉ា បាននិងកំពុងក្លាយជាកំលាំងចលករយ៉ាងសំខាន់ ក្នុងការសម្រេចជោគជ័យរបស់អ្នកលក់តាមបណ្តាញអនឡាញនៅកម្ពុជា។

មានស្រុកកំណើត ភូមិកណ្តាល ឃុំរលួស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមានឳពុកឈ្មោះ ឌឹម សុខន ជាជាងផ្សារដែក និងម្តាយឈ្មោះ ជា ស៊ីណាត ជាជាងកាត់ដេរសម្លៀកបំពាក់ យុវជនរូបនេះបានធំធាត់ និងដឹងក្តី ជាមួយនឹងទេពកោសល្យពីកំណើត និងទទួលបានការអប់រំដ៏ល្អពីឳពុកម្តាយ។ការសិក្សា
មានបងប្អូនពីរនាក់ (ជាកូនច្បង) ប្អូនប្រុសឈ្មោះ ដន សុវណ្ណរាជ្យ យុវជនរូបនេះ បានចូលសិក្សាជាលើកដំបូង នៅសាលាបឋមសិក្សាជើងកើប អនុវិទ្យាល័យជើងកើប មុននឹងបន្តមកសិក្សាវិទ្យាល័យសម្តេចហ៊ុនសែនព្រែកកំពឹស ស្ថិតនៅក្នុងខេត្តកណ្តាល។

ការបញ្ចប់ការសិក្សា នៅកម្រិតមធ្យមសិក្សាទុតិយភូមិ ជាជោគ​ជ័យមួយ ក្នុងជីវិតរបស់អ្នកសិក្សា ប៉ុន្តែការឈានជើងមហាវិទ្យាល័យជាក្តីសុបិនរបស់អ្នកសិក្សារៀនសូត្រ។ ដើរតាមលំអាននេះ យុវជនដន សុវណ្ណតារ៉ា បានជ្រើសរើសថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ IBM (វិទ្យាស្ថាន CEO)។ចាប់ផ្តើមការងារ
ទោះជាបញ្ចប់ការសិក្សាជំនាញ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិក្តីប៉ុន្តែក្នុងនាមជាអ្នកស្វ័យសិក្សារៀនសូត្រ យុវជនដន សុវណ្ណតារ៉ាតែងតែបានសិក្សា ជំនាញ Digital Marketing (Facebook Ads, TikTok Ads, Video Editing, Graphic design ដោយខ្លួនឯងតាមចំណូលចិត្តលើស្រាវជ្រាវពី Technology។

ជក់ចិត្តនឹងការងារស្រាវជ្រាវ ពិសេសការងារទាក់ទងនឹងបណ្តាញសង្គម ទីបំផុតយុវជនដន សុវណ្ណតារ៉ា បានសម្រេចចិត្តឈប់ពីការងារ និងចាប់ផ្តើមធ្វើការងារជាFreelancer ទទួលសេវាកម្ម(Facebook Ads & TikTok Ads) ក្នុងសម័យCovid 19 ទើបតែផ្ទុះ (ដើម2020)។

យុវជនរូបនេះបានលើកឡើងថា ដោយសារការបំពេញសេវាកម្មបានល្អ នាំឱ្យមានការគាំទ្រច្រើនពីអតិថិជន បួករួមជាមួយតម្រូការអតិថិជនកើនឡើងខ្លាំងផងនេះ នាំឱ្យខ្ញុំអាចបង្រើតក្រុមមួយ ដែលមានជំនាញបន្ថែម និងអាចជួយដល់អ្នកលក់ Online ក៏ដូចជា SME ជាច្រើនទៀត។

លោកបន្តថា មកដល់បច្ចុប្បន្ន មានក្រុងការងារខ្លាំងៗជាច្រើន និងមានទទួលសេវាកម្មដូចជា(Facebook Ads, TikTok Ads, Video Production , Graphic design, រួមទាំងដោះស្រាយបញ្ហានានារបស់បណ្តាញសង្គម។ហេតុអ្វីបានជាយុវជនរូបនេះ ផ្តោតលើការងារនេះ សុវណ្ណតារ៉ាបានលើកឡើងថា “សម្រាប់អាជីវកម្មមួយនេះល្អខ្លាំង តែទាមទាឱ្យមានការស្រាវជ្រាវជាប្រចាំ ទើបអាចឈរជើងបាន។ ដោយហេតុនេះខ្ញុំបាទ ក៏ដូចជាក្រុមការងារផ្នែក R&D ចំណាយពេលជាច្រើនក្នុងការស្រាវជ្រាវដូចភ្លៀងរលឹម”។

យុវជនរូបនេះបានបន្តថា ជាស្តែងបច្ចុប្បន្ននេះ យើងបានបានបង្តើត E-Commerce Website មួយ (boxbuy.biz) ដែលអាចជួយដល់អតិថិជនលក់រាយលើ TikTok អាចធ្វើការផ្សព្វផ្សាយ ក្នុងបណ្តាញសង្គម (TikTok ហើយអាចភ្ជាប់ Chat មក Telegram បានជាមួយនឹង Features ដែលអាចBoost ចំអតិថិជនគោលដៅជាងធម្មតា និងមិនចំបាច់ចំណាយបន្ថែម)។

ដោយសារសិក្សា និងមានជំនាញការងារលើការងារនេះ គាត់មានបំណង និងកំពុងជួយឱ្យម្ចាស់អាជីវកម្ម លក់ផលិតផលទៅដល់អ្នកប្រើប្រាស់ក្នុងតម្លៃទាប តាមរយៈការកាត់បន្ថយការចំណាយទីផ្សារ តាមរយៈការផ្តល់ជូនការធ្វើទីផ្សារ ដែលមានប្រសិទ្ធភាព (High ROI ជាមួយមាតិកាទិញ លក់ទំនិញ ដែលចំណាយតិចបំផុត។អនុសាសន៍សម្រាប់អ្នករួមជំនាន់
ជាយុវជនវ័យក្មេង ប៉ុន្តែកំពុងកសាងភាពជាគម្រូក្នុងសង្គម លោកដន សុវណ្ណតារ៉ាបានលើកឡើងថា យើងត្រូវចេះបង្កើតទំលាប់រៀនដោយខ្លួនឯង កុំពឹងតែទទួលបានចំណេះដឹងពីសាលា ព្រោះថាបច្ចុប្បន្ននេះ គឺកាន់តែងាយជាងមុនជាច្រើនដងទៀត ក្នុងការរៀនដោយខ្លួនឯង ដោយប្រើប្រាស់Chat GPT និងAI ហើយអ្វីដែលកាន់តែពិសេសការរៀនដោយខ្លួនឯង គឺយើងអាចកំណត់បានថាចង់រៀនពីអ្វីក៏បាន ជាហេតុនាំឱ្យយើងងាយស្រួលសម្រួចជំនាញ ដែលយើងស្រឡាញ់។

សម្តីមាសរបស់ឪពុកម្តាយ
   ការអប់រំសាលាពិតជាមានសារៈសំខាន់ ដើម្បីកសាងមូលធនជីវិត ប៉ុន្តែការទទួលបានការអប់រំល្អពីគ្រួសារ ឬឳពុកម្តាយពិតជាមានតម្លៃ សម្រាប់កសាងអត្តចរិក និងឥរិយាបទក្នុងសង្គម។

យុវជនដន សុវណ្ណតារ៉ា តែងតែចងចាំនូវដំបូន្មានណែនាំរបស់អ្នកមានគុណ ដែលលោកឳពុកតែងតែដាស់តឿនខ្លួនថា “ថ្ងៃនេះកូនមានសមត្ថភាពប៉ុណ្ណឹង កូនរកលុយបានប៉ុណ្ណឹង តែថ្ងៃក្រោយបើកូនមានសមត្ថភាពខ្លាំងជាងនឹង នោះកូននឹងរកលុយបានច្រើនជាងនឹង ហើ​យស្រួលជាងនឹងទៀត“ ឃ្លាខាងលើបានជំរុញគាត់ឱ្យខំរៀន និងបន្តអភិវឌ្ឍន៍សមត្ថភាព”។ជាមួយគ្នានេះ ការគោរពស្រលាញ់លើអ្នកម្តាយ ក្នុងនាមជាកូនប្រុសប្រកបដោយភាពកត្តញ្ញូ យុវជនដន សុវណ្ណតារ៉ា តែងនឹកដល់សម្តីម្តាយ នៅពេលមានបញ្ហាប្រឈមអ្វីមួយ ដែលអ្នកម្តាយតែងរំលឹកគាត់ថា  “រឿងដែលប្រកែកគ្នាហើយមិនចំណេញ យើងឱ្យគេឈ្នះទៅ”៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here