ក្រុមហ៊ុ Saigon Newport Corporation ស្វែងរកវិធានការពង្រឹងការតភ្ជាប់ការដឹកទំនិញរវាងកម្ពុជា និងវៀតណាម

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុន Saigon Newport Corporation ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ បានរៀបចំសិក្ខាសាលាមួយ នៅរាជធានីភ្នំពេញ ដើម្បីស្វែងរកវិធានការពង្រឹងការតភ្ជាប់ និងអភិវឌ្ឍផ្លូវដឹកជញ្ជូនទំនិញវៀតណាម-កម្ពុជា កាលពីថ្ងៃទី២៨ ខែតុលា។

ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើង ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ផលិតផលសេដ្ឋកិច្ច ការពារជាតិវៀតណាម- កម្ពុជា ឆ្នាំ២០២៣ (VIDEX 2023) នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ដែលបានប្រមូលផ្តុំតំណាងជាង១៥០នាក់ មកពីទីភ្នាក់ងារ សមាគម និងអ្នកធុរកិច្ចមកពីប្រទេសវៀតណាម កម្ពុជា មីយ៉ាន់ម៉ា និងប្រទេស​ថៃ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានអះអាងថា នេះជាឱកាសដ៏មានតម្លៃ សម្រាប់គណៈប្រតិភូ និងអង្គភាពអាជីវកម្មវៀតណាម និងកម្ពុជា ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ ក៏ដូចជាស្នើដំណោះស្រាយអភិវឌ្ឍន៍សកម្មភាពដឹកជញ្ជូនរវាងប្រទេសទាំងពីរ និងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនាពេលខាងមុខ។លោក Bui Van Quy អគ្គនាយករងនៃក្រុមហ៊ុន SaiGon Newport និងជាប្រធានសមាគមកំពង់ផែអាស៊ាន បានគូសបញ្ជាក់ថា កម្ពុជា ដែលជាទីតាំងមាស នៅក្នុងអនុតំបន់ទន្លេមេគង្គ និងជាចំណុចប្រសព្វ នៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច មានឱកាសជាច្រើន ក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់។

ជាមួយនឹងអត្ថប្រយោជន៍ នៃការតភ្ជាប់ផ្លូវទឹក តាមរយៈប្រព័ន្ធទន្លេមេគង្គ និងផ្លូវថ្នល់ និងច្រកព្រំដែនដែលតភ្ជាប់ប្រទេសវៀតណាម និងថៃ កម្ពុជាមានសក្តានុពលជាច្រើន ក្នុងការអភិវឌ្ឍសេវាកម្មដឹកជញ្ជូននៅក្នុងតំបន់ និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់កម្ពុជា ជាពិសេសអនុតំបន់មេគង្គ។ នៅក្នុងសិក្ខាសាលានេះ អ្នកចូលរួមត្រូវបានជូនដំណឹងអំពីស្ថានភាពបច្ចុប្បន្ន សក្ដានុពល គុណសម្បត្តិ និងការតភ្ជាប់ភ័ស្តុភារ និងដំណោះស្រាយអភិវឌ្ឍន៍រវាងវៀតណាម និងកម្ពុជា។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ឯកសារកិច្ចសហប្រតិបត្តិការមួយត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន Sai Gon Newport Corporation និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) រួមជាមួយនឹងក្រុមហ៊ុនជាច្រើនទៀត ដែលសម្រេចបានរវាងអ្នកធុរកិច្ចវៀតណាម និងកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here