ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងថា ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាកិច្ចការដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងជំរុញដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សា លើការជំរុញការរៀបចំចុះបញ្ជីដីធ្លីបង្ហើយ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។
លោកសាយ សំអាល់ បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តទី២ បន្ទាប់ពីខេត្តកំពង់ចាម ក្នុងការរៀបចំការងារចុះបញ្ជីដីធ្លីបង្ហើយ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំកម្លាំងសរុប ដើម្បីសម្រេចការងារនេះ ឱ្យបានជោគជ័យតាមការគ្រោងទុកក្នុងអាណត្តិថ្មីនេះ។







