ភ្នំពេញ នៅថ្ងៃទី0១ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារ ហត្ថា ដែលជាធនាគារធំជាងគេមួយក្នុងប្រទេសកម្ពុជា បានចាប់ដៃគូជាមួយនឹង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដើម្បីសម្ពោធផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមថ្មីមួយ ដែលមានឈ្មោះថា «SMILE អិចស្រ្តាឃែរ»។
ផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ គឺជាផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមដែលផ្តល់ការការពារជំងឺធ្ងន់ធ្ងររហូតដល់ ៨០ ប្រភេទ ចាប់ពីកម្រិតស្រាល រហូតដល់កម្រិតធ្ងន់ រួមមានទាំង ជំងឺមហារីក ការវះកាត់ ជំងឺគាំងបេះដូងស្រួចស្រាវ ជំងឺខូចតម្រងនោមកម្រិតធ្ងន់ ជំងឺខូចថ្លើមកម្រិតធ្ងន់ ជំងឺសួតកម្រិតធ្ងន់ ជំងឺរលាកថ្លើមធ្ងន់ធ្ងរ និងជំងឺផ្សេងៗជាច្រើនទៀត។ ផលិតផលនេះផ្តល់នូវការការពារដល់អតិថិជនចាប់ពីអាយុ ១៨ឆ្នាំ រហូតដល់ ៦៥ឆ្នាំ ជាមួយនឹងចំនួនទឹកប្រាក់ធានារ៉ាប់រងអប្បបរមាចាប់ពី ៣ ០០០ ដុល្លារអាមេរិក។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទកភាពក្នុងការចាប់ដៃគូជាមួយ សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការសម្ពោធផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ»។ ផលិតផលបន្ថែមនេះផ្តល់ជូននូវបុព្វលាភធានារ៉ាប់រងដែលមានតម្លៃសមរម្យ និងការការពារយ៉ាងសម្បូរបែប ដែលផ្តល់ជូនសន្តិភាពផ្លូវចិត្ត ក៏ដូចជាសុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជន។»
ជាមួយគ្នានេះ លោក Loke Kah Meng អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការសម្ពោធផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ ក្នុងភាពជាដៃគូប៊េងកាសួរេនជាមួយធនាគារ ហត្ថា។ ផលិតផលបន្ថែមនេះផ្តល់ជូននូវការការពារយ៉ាងច្រើនទៅលើបញ្ហាសុខភាព សុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជន និងគ្រួសាររបស់ពួកគេ»។
ផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ គឺជាផលិតផលក្នុងស្រុកមួយដែលជាតម្រូវការចាំបាច់របស់អតិថិជនកម្ពុជា ព្រមទាំងផ្តល់ជូនយ៉ាងពិសេសសម្រាប់តែប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
ការសម្ពោធផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ សុវណ្ណាភូមិ ឡាយហ្វ៍ និងធនាគារ ហត្ថា ក្នុងការបន្តពង្រីកនូវការផ្តល់ជូនទៅកាន់អតិថិជនកម្ពុជា ក៏ដូចជាការផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីបំពេញតម្រូវការរបស់សង្គមជាតិយើង។