រយៈពេល១០ខែ រដ្ឋបានអនុម័តគម្រោងវិនិយោគសរុបចំនួន១៦០គម្រោង ក្នុងទុនសរុបជិត២០០០លានដុល្លារ

0

នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC) បានអនុម័តគម្រោង វិនិយោគចំនួន ១៦១គម្រោង មានទុន១៨២០,២លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ២១៥៣៤៨កន្លែង។ ចំនួននេះបើធៀបទៅនឹងរយៈពេល១០ខែដូចគ្នាកាលពីឆ្នាំ២០២២ឃើញថា កើនឡើង១៧គម្រោង។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ១៦១ ក្នុងនោះ ខែ មករាឆ្នាំ២០២៣ មាន ១០គម្រោងមានទុនចំនួន ៩៩,៤លានដុល្លារបង្កើតការងារ បានចំនួន ១៧១២៩ កន្លែង។

ដោយឡែក សម្រាប់ខែ កុម្ភៈមាន ១៧គម្រោងមានទុន៩៨,៨លានដុល្លារនិងបង្កើតការងារបានចំនួន២២៧៨៤កន្លែង។ខែមីនាមាន៧គម្រោងមានទុន៣៣,៧លានដុល្លារផ្តល់ការងារបានចំនួន៦៦៦៩កន្លែង។ខែមេសាមាន ២០គម្រោងមានទុន២៤៧,៧លានដុល្លារផ្តល់ការងារបាន១៧៧២៣កន្លែង។ ខែឧសភាមាន១០គម្រោងមានទុន៦០,១៤លានដុល្លារដោយផ្តល់ការងារបាន១៣៩៨៧កន្លែង ខែមិថុនាមាន៣០គម្រោងមានទុន៤០៧,៦លានដុល្លារដោយផ្តល់ការងារបាន៣៧៧៨១នាក់ ខែកក្កដាមាន៩គម្រោងមានទុន៧៧លានដុល្លារដោយផ្តល់ការងារបាន១៧០២៩នាក់ ខែសីហាមាន២៣គម្រោង មានទុន៤៨៤,៨លានដុល្លារបង្កើតការងារបាន៣៥០៥០កន្លែង ខែកញ្ញាមាន២៦គម្រោងមានទុន២៥៦,៤៥លានដុល្លារបង្កើតការងារបាន២៧៣៦៥កន្លែង ។

ក្នុងចំណោមគម្រោងចំនួន១៦១ក្នុងនោះគម្រោងធំជាងគេគឺ គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍នៅ ខេត្តកំពង់ស្ពឺមាន ទុនវិនិយោគ២៥៨លានដុល្លារ ។បន្ទាប់គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល,ខេត្តក្រចេះដែលមានទុនប្រមាណ១៣៨លានដុល្លារ។គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារ។គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូន ថាមពលអគ្គិសនី តង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២ លានដុល្លារនិងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន
៤៦៤កន្លែង។គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន២៣៧បន្ទប់នៅរាជធានីភ្នំពេញ មានទុនវិនិ យោគ៨៤,៥ លានដុល្លារ។

គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំនៅស្រុកស្នួល ខេត្តក្រចេះក្នុង ទុនវិនិយោគ ប្រមាណ៧៣,៤លានដុល្លារ។គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ លើកោះទទឹង និងសកម្មភាព ពាក់ព័ន្ធផ្សេងៗទៀត នៅភូមិកោះស្តេចឃុំកោះស្តេច ស្រុកគិរីសាគរខេត្តកោះកុងក្នុងទុនវិនិយោគ ប្រមាណ៣០លានដុល្លារ។គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ២៧,៧លានដុល្លារ។

គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយនៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ២៦លានដុល្លារ។គម្រោងបង្កើត រោងចក្រផលិតស្បែកជើងនៅខេត្តកំពង់ចាមមានទុនវិនិយោគប្រមាណ ២០,៥លានដុល្លារ។គម្រោងបង្កើត រោងចក្រផលិតនិងផ្គុំដំឡើងបន្ទះសូឡានៅស្រុកអង្គស្នួលខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារ។គម្រោង សាង សង់ផ្សារទំនើបនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារ និងគម្រោង បង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក…) ពីដែកនិងប្លាស្ទីកនៅខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០,៧លានដុល្លារ

LEAVE A REPLY

Please enter your comment!
Please enter your name here