Hattha top Banner

ការផ្តោតលើភាពបៃតង និងទឹក ជាបរិបទនៃការអភិវឌ្ឍន៍សម័យថ្មី

0

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ បរិយាកាសស្រស់ស្រាយ ជាមួយនឹងធម្មជាតិជុំវិញខ្លួន និងខ្យល់អាកាសត្រសៀកៗចេញពីទឹកបឹង ឬទន្លេរ បាននិងកំពុងក្លាយជាទីចាប់អារម្មណ៍របស់មនុស្សសម័យថ្មី។

អ្នកអិវឌ្ឍន៍ឆ្លាតវៃបាន និងកំពុងសិក្សា និងបំពេញតាមរសនិយ​ម​របស់អតិថិជន ដែលភាគច្រើនជាក្រុមអ្នកមានជីវភាពខ្ពស់ ដែលចង់រស់នៅ ក្នុងបរិយាកាសស្រស់ស្រាយ និងអាចសម្រាកលំហែរក្រោ​យបញ្ចប់ការងារ។

ដោយមិនផ្តោតលើផលចំណេញតែម្យ៉ាង អ្នកអភិវឌ្ឍន៍បុរីសំណា​ងបាន និងកំពុងកែច្នៃ ព្រែកធម្មជាតិប្រវែងជាង១០០០ម៉ែត្រ ធ្វើជាទីសាធារណៈ ដែលអាចដើរកំសាន្ត អង្គុយជជែកគ្នា និងស្ទូចត្រីកំ​សាន្តនៅពេលល្ងាច និងពេលព្រឹកនាថ្ងៃឈប់សំរាកពីការងារលោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង​ដែលបាន និងកំពុងអភិវឌ្ឍន៍បុរី លំដាប់អភិជនទំហំ២៥ហិកតាបានមានប្រសាសន៍ឲ្យដឹងថា  យើងអភិវឌ្ឍន៍បុរីនេះឡើង ដោយផ្តោតលើបរិស្ថាន និងមិនគិតដល់ផលចំណេញជាអាទិភាពទេ ព្រោះយើងចង់ផ្តល់លំនៅដ្ឋានមួយ ដែលមានភាពស៊ីវិល័យ និងផ្តល់ការរស់នៅប្រកបដោយផាសុខភាព និងគិតគូរជាចម្បង ដល់ការរស់នៅរបស់អតិថិជន

លោកជំទាវបន្តថា ដោយសារភាពជាភ្នាក់ងារ អចលនវត្ថុរយៈពេលជាង១០ឆ្នាំ ខ្ញុំបានសិក្សាចំណង់ចំណូលចិត្តអតិថិជន និងបានអភិវឌ្ឍន៍បុរីឡើង ដើម្បីឆ្លើយតបតម្រូវការ និងរសនិយមរបស់អតិថិជន”

ជាមួយនឹងមូលដ្ឋានទុនរឹងមាំ និងមានអតិថិជនគោលដៅស្រាប់ បុរីវិមានសំណាង បានសម្រេចការលក់ និងសាងសង់តាមផែនការ​របស់ខ្លួន ស្របពេលចំនួនប្រជាពលរដ្ឋអ្នកមាន ឬអ្នកមានជីវភាពខ្ពស់មួយចំនួន កំពុងសម្លឹងទៅកាន់ភាគខាងជើងរាជធានី ដែលជាតំបន់រីកចម្រើនថ្មី និងមិនមានការបំពុលផ្សែងពីរោងចក្រ សហគ្រាសនានាឡើយ។

លោកសាស្រ្តាចារ្យបណ្ឌិតទួស សាភឿនស្ថាបត្យករល្បីឈ្មោះមួយរូបានលើកឡើងថា ស្របពេលអាកាសអាកាសធាតុកាន់តែក្តៅ និងកាន់តែប្រែប្រួល ស្ថាបត្យករឆ្នើមតែងតែគិត ពីការសាងសង់លំនៅដ្ឋានផ្សារភ្ជាប់រវាងទឹក និងរុក្ខជាតិបៃតង ទីធ្លាបៃតង ដើម្បីឲ្យអ្នករស់នៅមានអារម្ម​ណ៍មនោរម្យ ត្រជាក់ស្រស់ស្រាយ និងមានខ្យល់អាកាសចេញចូលបានស្រួល។

លោកបន្តថា “និន្នាការអភិវឌ្ឍន៍បែបនេះ បាននិងកំពុងចាប់ផ្តើមនៅកម្ពុជា ប៉ុន្តែចំនួនបុរីដែលផ្តោតលើទស្សនទាន អភិវឌ្ឍន៍បែបនេះ នៅមានកម្រិតនៅឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here