Hattha top Banner

ការធ្វើអន្តរជាតូបនីយកម្មប្រាក់យ័នបន្តបោះជំហានទៅមុខ ខណៈអាហ្សង់ទីនប្រើប្រាស់វាជាថ្មីសម្រាប់សងបំណុលIMF

0

ដោយៈ តែម សុខុម

ប៉េកាំងៈ ការធ្វើអន្តរជាតូបនីយកម្ម (Internationalization) ប្រាក់យ័ន បានបោះជំហានទៅមុខមួយជំហានទៀត ខណៈអាហ្សង់ទីន បានប្រកាសកាលពីថ្ងៃអង្គារ ទី៣១ ខែតុលា ថា ជាថ្មីម្ដងទៀតខ្លួននឹងប្រើប្រាស់រូបិយប័ណ្ណចិន ដើម្បីទូទាត់សងបំណុលដែលខ្លួនជំពាក់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF។

ក្រសួងសេដ្ឋកិច្ច ប្រទេសអាហ្សង់ទីនបានប្រកាសថា ខ្លួននឹងទូទាត់សងបំណុលបរទេស និងបង់ការប្រាក់សរុបប្រមាណ៣,៤ពាន់លានដុល្លារ ទៅមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលនឹងដល់ពេលកំណត់ត្រូវទូទាត់ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយមួយផ្នែកនៃបំណុ​លនេះ នឹងត្រូវទូទាត់សងជាប្រាក់យ័ន ក្រោមកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណទ្វេរភាគី រវាងធនាគារកណ្ដាលនៃប្រទេសទាំងពីរ។

កាលពីថ្ងៃទី៣០ ខែមិថុនា ប្រទេសអាហ្សង់ទីន បានប្រកាសទូទាត់សងបំណុល ដែលជំពាក់ស្ថាប័ន IMF ដោយប្រើទ្រព្យសកម្មបម្រុងអន្តរជាតិ SDR និងរូបិយប័ណ្ណយ័ន របស់ចិន។

Special Drawing Rights (SDR) គឺជាទ្រព្យសកម្មបម្រុងអន្តរជាតិដែលមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានបង្កើតឡើង ដើម្បីបំពេ​ញបន្ថែម ពីលើទុនបម្រុងអន្តរជាតិផ្លូវការ នៃបណ្ដាប្រទេសជាសមាជិករបស់ខ្លួន ហើយ SDR មិនមែនជារូបិយប័ណ្ណនោះទេ។នេះគឺជាលើកទី១ ហើយដែលប្រទេសនៅអាមេរិកខាងត្បូង មួយនេះ បានប្រើប្រាស់រូបិយប័ណ្ណយ័ន ដើម្បីទូទាត់សងបំណុលរបស់ខ្លួន។

លោក Wang Peng អ្នកស្រាវជ្រាវនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមក្រុងប៉េកាំង (Beijing Academy of Social Sciences)  បានប្រាប់សារព័ត៌មាន Global Times កាលពីថ្ងៃពុធ ទី០១ ខែវិច្ឆិកា ថា “ការប្រើប្រាស់ជាថ្មីនូវរូបិយប័ណ្ណយ័ន ដើម្បីទូទាត់សងបំណុលបរទេសរបស់ខ្លួន បានបង្ហាញពីទំនុកចិត្ត របស់ប្រទេសអាហ្សង់ទីន មកលើសេដ្ឋកិច្ចចិន និងបង្ហាញពីការទទួលស្គាល់របស់អាហ្សង់ទីន ចំពោះស្ថិរភាព និងតម្លៃរូបិយប័ណ្ណចិន ដែលក៏ឆ្លុះបញ្ចាំងពីសារៈសំខាន់ និងការទទួលយកកាន់តែច្រើនឡើង នូវរូបិយប័ណ្ណយ័ន ក្នុងសហគមន៍អន្តរជាតិផងដែរ”។

អ្នកជំនាញរូបនេះបានបន្ថែមថា ចំណាត់ការរបស់ប្រទេសអាហ្សង់ទីន គឺជាជោគជ័យដ៏ធំមួយ នៅក្នុងការធ្វើអន្តរជាតូបនីយកម្មប្រាក់យ័ន។នៅឆ្នាំនេះប្រទេសមួយចំនួន បានព្យាយាមទិញចូលរូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារ និងធ្វើពិពិធកម្មទុនបម្រុងអន្តរជាតិរបស់ខ្លួនដើម្បីទប់អនុត្តរភាព ឬឥទ្ធិពលរបស់សហរដ្ឋអាមេរិក មកលើខ្លួន​៕ Global Times ៕

LEAVE A REPLY

Please enter your comment!
Please enter your name here