ប្រទេសចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រមព្រៀងសហការគ្នាលើបញ្ហាសុវត្ថិភាពនៃបច្ចេកវិទ្យាAI

0

ដោយៈ តែម សុខុម

ហុងកុងៈ មហាយក្សចិន បានព្រមព្រៀងធ្វើការជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងបណ្ដាប្រទេសផ្សេងទៀត ដើម្បីរួមគ្នាគ្រប់គ្រងហានិភ័យ បង្កឡើងពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នៅឯកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃពុធ ទី០១ ខែវិច្ឆិកា។

កិច្ចប្រជុំកំពូលនៅប្រទេសអង់គ្លេស ខាងលើនេះធ្វើឡើងក្នុងគោលបំណងស្វែងរកមធ្យោបាយ ប្រកបដោយសុវត្ថិភាពសម្រាប់គ្រប់គ្រងបច្ចេកវិទ្យាAI ដែលកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា នេះ។

បណ្ដានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា និងថ្នាក់ដឹកនាំនយោ​បាយជាច្រើន បានធ្វើការព្រមានថា ការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាAI បង្កការគំរាមកំហែងដល់ពិភពលោក ប្រសិនបើមិនអាចគ្រប់គ្រងវាបាន។
ហេតុដូច្នេះហើយ ទើបបានជាបណ្ដារដ្ឋាភិបាល និងស្ថាប័នអន្តរជាតិនានា បានខំប្រឹងប្រែងបង្កើតយន្តការ និងបទប្បញ្ញត្តិដើម្បីគ្រប់​គ្រងវា។នៅក្នុងកិច្ចប្រឹងប្រែងដំបូងរបស់លោកខាងលិច ដើម្បីគ្រប់គ្រងការវិវឌ្ឍប្រកបដោយសុវត្ថិភាព លើបច្ចេកវិទ្យាAI ឧបនាយករដ្ឋមន្ត្រីចិន បានព្រមព្រៀងសហការគ្នា ជាមួយមេដឹកនាំរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រមទាំងមេៗក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស រួមមានដូចជាមេក្រុមហ៊ុន Tesla លោក Elon Musk និងមេក្រុមហ៊ុន ChatGPT លោក Sam Altman ជាដើម។

ប្រទេសចំនួនដែលមានវត្តមាន ចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើដែលរួមមានសហរដ្ឋអាមេរិក និងប្រទេសចិន ព្រមទាំងសហភាពអឺរ៉ុប ផងដែរនោះបានចុះហត្ថលេខា លើសេចក្ដីប្រកាស Bletchley Declaration ដែលបញ្ជាក់ថា ប្រទេសនានាចាំបាច់ត្រូវធ្វើការជាមួយគ្នា និងបង្កើតវិធីសាស្ត្ររួមមួយ ដើម្បីគ្រប់គ្រងលើបច្ចេកវិទ្យាAI៕ South China Morning Post ៕

LEAVE A REPLY

Please enter your comment!
Please enter your name here