Hattha top Banner

មហាយក្សចិន ចាប់ផ្ដើមស្វែងរក “សសរស្ដម្ភ” ឧស្សាហកម្មថ្មីៗដើម្បីជំនួសទីផ្សារអចលនទ្រព្យដែលដាំក្បាលចុះ

0

តែម សុខុម

ហុងកុងៈ វិស័យអចលនទ្រព្យធ្លាប់បានរីកចម្រើនយ៉ាងឆាប់រហ័សស្ទើរមិនគួរឱ្យជឿ និងបានរួមចំណែកមួយភាគធំដល់ផលទុនជាតិសរុប (GDP) របស់មហាយក្សចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប៉ុន្តែ ខណៈវិស័យអចលនទ្រព្យរបស់ប្រទេសចិន កាន់តែចុះខ្សោយក្នុងការជំរុញកំណើនសេដ្ឋកិច្ចដោយសារការជាប់ផុងក្នុងបំណុល និងការប្ដេជ្ញាចិត្តតែមាត់នោះ រដ្ឋាភិបាលចិន បានចាប់ផ្ដើមស្វែងរកឧស្សាហកម្មលេចធ្លោថ្មីៗដើម្បីជំនួសទីផ្សារអចលនទ្រព្យក្នុងគោលដៅធានាស្ថិរភាពសេដ្ឋកិច្ច និងកំណើន។ នេះបើយើងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយការពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា។

ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកវិភាគព្រមានថា មហាយក្សចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកទំនងជាមិនអាចស្វែងរកឧស្សាហកម្មផ្សេងណាមួយមកជំនួសវិស័យអចលនទ្រព្យទាំងមូលក្នុងរយៈពេលខ្លីបានឡើយ ថ្វីបើរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជំរុញឧស្សាហកម្មមួយចំនួនដើម្បីជំនួសវិស័យនេះក្ដី។China hunts for new industrial 'pillars' to replace a wobbly property market  | South China Morning Postឧស្សាហកម្មលេចធ្លោថ្មីៗមួយចំនួនដូចជាបច្ចេកវិទ្យា ថាមពលថ្មី វិស្វកម្មផលិតកម្ម និងជីវសាស្ត្រជឿនលឿនជាដើមមានសក្ដានុពលក្លាយជាសសរស្ដម្ភសេដ្ឋកិច្ចថ្មីៗ ប៉ុន្តែទាល់តែឧស្សាហកម្មលេចធ្លោថ្មីៗទាំងរួមបញ្ចូលគ្នា មិនមែនតែមួយអាចជំនួសបាននោះទេ។

លោក Chan Haizhong នាយកប្រតិបត្តិក្រុមហ៊ុន Fitch Bohua ដែលជាបុត្រសម្ព័ន្ធចិន នៃក្រុមហ៊ុនវាយតម្លៃគុណភាពឥណទានអាមេរិក Fitch Ratings បាននិយាយកាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះថា “យើងចាំបាច់ត្រូវធ្វើពិពិធកម្មឧស្សាហកម្មជំនួសឱ្យការពឹងផ្អែកលើវិស័យមួយខ្លាំងពេក”៕ South China Morning Post ៕

LEAVE A REPLY

Please enter your comment!
Please enter your name here