ដោយៈ គង់ ម៉ាលីនណា
ខេត្តកែបៈ ក្រសួងទេសចរណ៍មានកិត្តិយស សហការជាមួយនឹង សាលាខេត្តកែប សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន នឹងរៀបចំ ពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ សៅរ៍ អាទិត្យ ត្រូវនឹងថ្ងៃទី០១-០២-០៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក ជាផ្លូវការពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប នាថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ ។






