ទីក្រុងម៉ាកាវដ៏ឆើតឆាយទទួលបានភ្ញៀវទេសចរជិត២៣លាននាក់ត្រឹមរយៈពេល១០ខែឆ្នាំនេះ

0

ដោយៈ តែម សុខុម

ម៉ាកាវៈ ទីក្រុងម៉ាកាវ ទទួលបានភ្ញៀវទេសចរជាង២២,៧២លាននាក់ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៣ ឬជាមធ្យមទទួលបានភ្ញៀវទេសចរចំនួន៧៥.០០០នាក់ក្នុងមួយថ្ងៃ។

យោងតាមសារព័ត៌មាន GGRAsia ចុះផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ឱ្យដឹងថា ចំនួនសរុបនៃភ្ញៀវទេសចរ ដែលទីក្រុងម៉ាកាវ ទទួលបាន ក្នុងរយៈពេល១០ខែនេះ បង្ហាញពី “ការងើបឡើងវិញ៦៨%” បើធៀបនឹងរយៈពេលដូចគ្នា ក្មុងឆ្នាំ២០១៩ ដែលមិនទាន់ផ្ទុះវិបត្តិកូវីដ-១៩។លោកស្រី Maria Helena de Senna Fernandes នាយការិយាល័យទេសចរណ៍ នៃរដ្ឋបាលក្រុងម៉ាកាវ (MGTO) បានចាត់ទុកការងើបឡើងវិញនេះ “គួរឱ្យពេញចិត្ត”។

ទោះជាយ៉ាងណា ស្ថិតិផ្លូវការសម្រាប់ខែតុលា មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ។ទិន្នន័យបណ្ដោះអាសន្ន ដែលលោកស្រី Maria Helena de Senna Fernandes បានបង្ហាញថា ចំនួនភ្ញៀវទេសចរសរុបអាចស្ថិតក្នុងរង្វង់២៧លាននាក់។

ទីក្រុងម៉ាកាវ ទើបតែបានកត់ត្រាចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ១៩,៩៣លាននាក់ ដែលខ្លួនទទួលបានក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៣៕ GGRAsia៕

LEAVE A REPLY

Please enter your comment!
Please enter your name here