Hattha top Banner

អាជ្ញាធរក្រុងDalian ប្រទេសចិនបញ្ជាក់ពីផែនការហោះហើរត្រង់មកកាន់ខេត្តសៀមរាប និងចងសម្ព័ន្ឋមេត្រីភាពរវាងខេត្តទាំង២

0

        ដោយៈ គង់ ហ្វីអូណា

សៀមរាបៈ គណៈប្រតិភូក្រុងDalian ខេត្តLiaoning ដឹកនាំដោយលោក Wang Tianwei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុងDalian និងសហការីបានបង្ហាញពីផែនការធ្វើការ​ហោះហើរត្រង់មកកាន់ខេត្តសៀមរាបនាពេលខាងមុខ។

ព័ត៌មានដ៏មានសារៈសំខាន់នេះ ត្រូវបានលើកឡើងដោយលោក Wang Tianwei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុងDalian នៃខេត្តLiaoning ក្នុងជំនួបសម្តែងការគួរសម ពិភាក្សាការងារមួយចំនួន លោកអ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។

ក្នុងជំនួបនោះ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាល និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រុងDalian ខេត្តLiaoning ដែលបានចូលជួបសម្តែងការគួរសមនាពេលនេះ ព្រមទាំងបានបង្ហាញសង្ខេបអំពីភូមិសាស្ត្រខេត្តសៀមរាប និងអំពីតួនាទីភារកិច្ច ព្រមទាំងរបៀបរបប ធ្វើការងាររបស់ក្រុមប្រឹក្សាខេត្ត ដែលបានអនុវត្តរយៈពេលកន្លងមក។លោក Wang Tianwei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុងDalian បានថ្លែងអំណរគុណ ចំពោះក្រុមប្រឹក្សាខេត្ត ដែលបានចំណាយពេលវេលា ជួបពិភាក្សានាពេលនេះ ប្រតិភូអញ្ជើញមកជួបសំណេះសំណាល សំដៅលើការចងសម្ព័ន្ធមេត្រីភាពរវាងក្រុងDalian និងខេត្តសៀមរាប ដែលបានចុះហត្ថលេខាយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការរវាងក្រុង និងខេត្តទាំងពីរដោយផ្តោតលើវិស័យ អប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម កីឡា និង វិស័យផ្សេងៗទៀត។លោកក៏បានលើកឡើង អំពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ចរបស់ ក្រុងDalian នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានគូសបញ្ជាក់ ក្រុងDalian ជាក្រុងមួយមានយន្តហោះផ្ទាល់ និងធ្វើការហោះហើរផ្ទាល់ ឆ្ពោះមកកាន់ខេត្តសៀមរាប ដើមី្បបង្កើននូវវិស័យ ទេសចរណ៍ សំដៅឱ្យខេត្ត ក្រុងសម្ព័ន្ធមេត្រីទាំងពីរ មានការរីកចម្រើនទៀតផង។

លោកប្រធានប្រតិភូ ក៏បានស្នើសុំដល់ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តសៀមរាប ចាត់តាំងរៀបចំប្រតិភូទៅធ្វើការទស្សនកិច្ចសិក្សាស្វែងយល់ នៅក្រុងDalian ខេត្តLiaoningផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here