រដ្ឋមន្រ្តីសាធារណៈការលើកឡើងពីផែនការសកម្មភាពត្រូវអនុវត្តន៍ក្នុងអាណត្តិទី៧

0

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកប៉េង ពោធិ៍នាបានលើកឡើងពីការងារអាទិភាព និងផែនការសកម្ម​ភាពរបស់ក្រសួងក្នុងអាណត្តិទី៧នេះ។

លោកប៉េង ពោធិ៍នាបានមានប្រសាសន៍ ក្នុងពិធីជួបសំណេះ​សំណាលជាមួយមន្រ្តីមន្ទីរសាធារណៈការ ខេត្តព្រះសីហនុ និងមានការចូលរួមពីលោកគួច ចំរើនអភិបាលខេត្តផងដែរនោះ បានមានប្រសា​សន៍ឲ្យដឹងថា ក្នុងអាណត្តិទី៧នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ការដាក់ចេញនូវផែនការសកម្មភាពពីរ ដូចជា ទី១ការលើកកម្ពស់សេវាដឹកជញ្ជូន ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព លឿន ឆាប់រហ័ស និងស្អាតស្អំ ទី២ ការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ ភស្តុភារកម្ម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក។លោកបន្តថា ដើម្បីឱ្យអាទិភាពទីពីរនេះ សម្រេចទៅបាន យើងមានយន្តការចំនួន៤ ផ្សេងទៀតក្នុងនោះ ទី១ ការពង្រឹងប្រសិទ្ធ ភាពអភិបាលកិច្ចផ្ទៃក្នុងរបស់ក្រសួង និងការអភិវឌ្ឍន៍ធនធានមនុស្ស

ទី២ ប្រព្រឹត្តកម្មធនធានថវិកា ពង្រីងកាគ្រប់គ្រង និងប្រសិទ្ធភាពប្រើប្រាស់ថវិកា ស្វែងរកដៃគូអភិវឌ្ឍន៍ ដៃគូរវិនិយោគសាធារណ ព្រមទាំងពង្រឹងថវិកាកម្ម វិធី និងគម្រោងវិនិយោគសាធារណ ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងសាធារណការ។

ទី៣ ពង្រឹងការងារនីតិកម្ម និងការកសាងបទដ្ឋានបច្ចេកទេសជំរុញរៀបចំគោលនយោបាយច្បាប់ បទបញ្ញាត្តិបទដ្ឋានបច្ចេកទេស ដើម្បីពង្រឹងភាពច្បាស់លាស់ ទិដ្ឋភាពច្បាប់ និងការងារបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ទី៤ ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប (ឌីជីថល) ក្នុងការគ្រប់គ្រងស្ថាប័ន និងការផ្ដល់សេវាសាធារណៈ។

លោករដ្ឋមន្ត្រី ក៏បានធ្វើការផ្តាំផ្ញើឲ្យមន្រ្តី ពង្រឹងវិន័យការងារ តាមម៉ោងការងារ ការគោរពច្បាប់ បទបញ្ជា ចៀសវាងកាប៉ះពាល់ប្រសិទ្ធ ភាពការងារ និងតម្លៃរបស់អង្គភាព។ ត្រូវបន្តរក្សាប្រពៃណីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ចេះរួមសុខរួមទុក្ខកសាងឱ្យបាននូវភាពសុខុដុមរមនា ជួយគ្នាទៅវិញទៅមកទាំងស្មារតី សម្ភារៈ និងសេចក្តីត្រូវការក្នុងជីវ ភាពដោយឈរលើគោលការណ៍សមធម៌ និងតម្លាភាព។ត្រូវរៀនសូត្រពីការងារ និងសិក្សាស្វែងយល់បន្ថែម ពិសេសគឺបច្ចេកវិទ្យាឌីជីថល ដើម្បីយើងអាចធ្វើការងារបានលឿនឆាប់រហ័ស។

ប្រធានមន្ទីរ ត្រូវគិតគូរចាត់ចែងមន្ត្រី ឱ្យទទួលការបណ្តុះបណ្តាលសិក្ខាសាលា ដើម្បីយកចំណេះដឹងទាំងនោះ មកបន្ថែមល្បឿនការងារ -ត្រូវផ្ដល់ការលើកសរសើរ លើកទឹកចិត្តដល់បុគ្គលិក មន្ត្រីរាជការដែលបានខិតខំប្រឹងប្រែង បំពេញការងារប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផល -ត្រូវខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តប្រកបដោយគុណភាព តាមស្តង់ដារបច្ចេកទេសឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមផែនការយុទ្ធសាស្រ្ត និងការណែនាំរបស់ថ្នាក់ដឹកនាំ -ត្រូវរិះរក ឬផ្លាស់ប្តូរវិធីតាមដានត្រួតពិនិត្យ ការកសាងជួសជុល និងថែទាំផ្លូវថ្នល់តាមរបៀបដែលមានប្រសិទ្ធភាពជាងមុន ដើម្បីធានានូវគុណភាពផ្លូវជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here