Hattha top Banner

យីហោអន្តរជាតិល្បីៗជិត៧០សម្រុកចូលទីផ្សារឥណ្ឌា ខណៈក្រុង Mumbai បើកផ្សារទំនើបប្រណីតសម្រាប់សេដ្ឋីៗ

0

ដោយៈ តែម សុខុម

ញូវដេលីៈ ផ្សារទំនើបប្រណីតដំបូងគេបង្អស់ សម្រាប់សេដ្ឋីៗក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា ត្រូវបានសម្ពោធជាផ្លូវការយ៉ាងឱឡារិកកាលពីពេលថ្មីៗនេះ។

តារាកម្រិតAស្ទើរតែទាំងអស់ នៃផលិតកម្មភាពយន្តBollywood ដែលគ្រងសម្លៀកបំពាក់ស្រស់ឆើតឆាយ បានចូលរួមយ៉ាងច្រើនកុះ​ករ ក្នុងពិធីសម្ពោធក្រាលកម្រាលព្រំក្រហម រួមជាមួយជាងថតរូបជាច្រើនដែលស្រដៀង នឹងព្រឹត្តិការណ៍ប្រចាំឆ្នាំ Met Gala ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ​ ទី៦ ខែវិច្ឆិកា។ម៉ាកយីហោ (Brand) ទំនិញប្រើប្រាស់ប្រណីតៗលំដាប់ពិភពលោកចំនួន៦៦ រួមមាន ទាំងម៉ាកយីហោ Balenciaga, Saint Laurent, Versace និង Tiffany & Co ផងនោះបានបង្កើតហាងរបស់ខ្លួនក្នុងផ្សារទំនើបដ៏ប្រណីត ដែលមានសេវាកម្មជាកញ្ចប់ Jio World Plaza នៅក្នុងទីក្រុងមានបំផុតរបស់ឥណ្ឌា Mumbai ដែលមានសេដ្ឋីលានដុល្លារ (Millionaire) ចំនួន៥៩.០០០នាក់ និងសេដ្ឋីពាន់លានដុល្លារ (Billionaire) ចំនួន១៦៩នាក់។

ស្របពេលកំណើនសេដ្ឋកិច្ច របស់មហាយក្សចិនថមថយ ម៉ាកយីហោទំនិញប្រណីតៗរបស់ពិភពលោក បានកំណត់ចក្ខុវិស័យជាមួយនឹងគោលបំណង ចូលប្រឡូកក្នុងទីផ្សារប្រទេសឥណ្ឌា ដែលត្រូវបានរំពឹងថា នឹងសម្រេចបានកំណើតសេដ្ឋកិច្ចប្រមាណ៧% ក្នុងមួយឆ្នាំ និងជាសេដ្ឋកិច្ចធំបំផុតទី៥ របស់ពិភពលោក។Mumbai's first luxury shopping centre taps India's 'cultural understanding'  of affluence | South China Morning Postរបាយការណ៍ទ្រព្យសម្បត្តិចេញផ្សាយ ដោយទីភ្នាក់ងារអចលនទ្រព្យ Knight Frank កាលពីឆ្នាំមុនបានដាក់ចំណាត់ថ្នាក់ ប្រទេសឥណ្ឌាឱ្យជាប់លេខ៣ក្នុងពិភពលោក សម្រាប់ចំនួនមហាសេដ្ឋីរបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន៕ South China Morning Post ៕

LEAVE A REPLY

Please enter your comment!
Please enter your name here