ព្រលានយន្តហោះអន្តរជាតិតម្លៃ១៧៥លានដុល្លារ នៅជិតតំបន់ត្រីកោណមាស នឹងបើកដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: សារពត៌មាន Laotian Times បានចុះផ្សាយថា ព្រលាន​យន្តហោះ​អន្តរជាតិ ​ដ៏ថ្មី​ស្រឡាង​មួយ​ក្នុង​ខេត្ត​បរកែវ​ ប្រទេសឡាវ ដែល​មាន​តម្លៃ​១៧៥​លាន​ដុល្លារ​អាមេរិក​ នឹង​ចាប់ផ្តើម​បើកដំណើរការ​នៅ​ដំណាច់ឆ្នាំ​២០២៣នេះ​។

គម្រោងនេះ ត្រូវបានផ្តួចផ្តើមនៅខែកញ្ញា ឆ្នាំ២០២០ និងផ្តល់ហិរញ្ញប្បទានដោយក្រុមហ៊ុន Greater Bay Area Investment and Development Limited ។

ចាប់តាំងពីពេលនោះមក ការសាងសង់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដូចជា ការសាងសង់បញ្ចប់ផ្លូវរត់ ផ្លូវតាក់ស៊ី និងចំណតរថយន្ត។  បច្ចុប្បន្ននេះ ដំណាក់កាលចុងក្រោយគឺនៅសល់តែ ការតុបតែងខាងក្នុង និងការដំឡើងគ្រឿងបរិក្ខារសំខាន់ៗប៉ុណ្ណោះ។ ព្រលាន​យន្តហោះ​អន្តរជាតិ ​ដ៏ថ្មី​ស្រឡាង​មួយនេះ មានទីតាំងយុទ្ធសាស្ត្រ នៅជិតតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស ហើយព្រលានយន្តហោះនេះ បានត្រៀមលក្ខណៈដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដោយផ្តោតជាពិសេសទៅលើភ្ញៀវមកពីប្រទេសចិន។

ព្រលាន​យន្តហោះនេះ ត្រូវបានរចនាឡើងដើម្បីផ្ទុកយន្តហោះខ្នាតធំដូចជា យន្តហោះBoeing 747 និងយន្តហោះ Airbus 320។ គម្រោងនេះ ដំណើរការក្រោមគំរូសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហើយអ្នកអភិវឌ្ឍន៍កាន់កាប់សម្បទានរយៈពេល៥០ឆ្នាំ។

ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មីនេះ​ គឺជា​ការ​បោះជំហាន​ទៅមុខ​ដ៏​សំខាន់​មួយ​សម្រាប់​ខេត្ត​បរកែវ ប្រទេសឡាវ ដោយ​បើកទ្វារ​ដល់​ការពង្រឹង​ការតភ្ជាប់​ទូទាំង​តំបន់ និង​ក្រៅ​តំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here