Hattha top Banner

ជប៉ុនគ្រោងសាងសង់សណ្ឋាគារផ្កាយ៥ ជិតភ្នំខ្សាច់ជាប់សមុទ្រធំបំផុតប្រចាំប្រទេសឈ្មោះTottori Sand Dunes

0

ដោយៈ តែម សុខុម

ជប៉ុនៈ គម្រោងសណ្ឋាគារ និងរីហ្សតលំដាប់ផ្កាយ៥ ដំបូងបង្អស់ប្រចាំតំបន់Sanin នៃប្រទេសជប៉ុន គ្រោងសាងសង់នៅឆ្នាំក្រោយ។

ក្រុមអ្នកធ្វើផែនការគម្រោងនេះនិយាយថា សណ្ឋាគារ និងរីហ្ស​តនេះនឹងត្រូវសាងសង់ជិត Tottori Sand Dunes ដែលជាភ្នំខ្សាច់ជាប់សមុទ្រធំបំផុតប្រចាំប្រទេសជប៉ុន ដោយភ្ញៀវអាចគយគន់ទេស​ភាពសមុទ្រជប៉ុនពីគ្រប់បន្ទប់គេង។ នេះបើយោងតាមសារព័ត៌មាន Asa​hi Shimbun ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៦ ខែវិច្ឆិកា។

ក្រុមហ៊ុនសណ្ឋាគារអាមេរិកលំដាប់ប្រណីត Marriott International Inc រដ្ឋបាលក្រុង Tottori និងក្រុមអ្នកអភិវឌ្ឍន៍បានឈានដល់កិច្ចព្រមព្រៀង សាងសង់សណ្ឋាគារប្រណីតនេះ នៅជិតភ្នំខ្សាច់ជាប់សមុទ្រ Tottori Sand Dunes។ភ្នំខ្សាច់ជាប់សមុទ្រTottori Sand Dunes មានទទឹង២,៤គីឡូម៉ែត្រ និងមានប្រវែង១៤គីឡូម៉ែត្រ។ក្រុមហ៊ុន Marriott និងក្រុមហ៊ុន dhp Urban Development នៅអូសាកា (Osaka) ដែលដឹកនាំក្រុមអ្នកអភិវឌ្ឍន៍និយាយថា សណ្ឋាគារ និងរីហ្សតលំដាប់ផ្កាយ៥ ដែលមានកម្ពស់៤ជាន់នេះ នឹងមានបន្ទប់គេងចន្លោះពីរ១០០ទៅ១១០បន្ទប់។

នៅពេលសាងសង់បញ្ចប់ជាស្ថាពរ បន្ទប់សណ្ឋាគារនេះនឹងមានតម្លៃចាប់ពី៣៩៦ដុល្លារ ទៅ៦៦៨ដុល្លារក្នុងមួយយប់។តាមការប៉ាន់ប្រមាណ ការសាងសង់សណ្ឋាគារនេះគ្រោងចំណាយអស់ប្រមាណ១០០លានដុល្លារ ហើយប្រជាជនក្នុងមូលដ្ឋានប្រមាណ១៨០នាក់ រំពឹងទទួលបានឱកាសធ្វើការ ជាបុគ្គលិកនៅសណ្ឋាគារនេះ។

សណ្ឋាគារ និងរីហ្សតផ្កាយ៥ ដែលមិនទាន់មានឈ្មោះដាក់នៅឡើយនេះ នឹងធ្វើប្រតិបត្តិការក្រោមក្រុមហ៊ុន Luxury Collection ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Marriott៕ Asahi Shimbun៕

LEAVE A REPLY

Please enter your comment!
Please enter your name here