ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ក្នុងជំនួបជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង់ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឲ្យអ្នកធុរកិច្ចឆែក មកវិនិយោគនៅកម្ពុជា។
លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសមរបស់ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា នៅទីស្ដីការក្រសួង។
-->
ភាគីទាំងពីរបានរំលឹកឡើងវិញ នូវចំណងមិត្តភាពដ៏វិសេសវិសាល និងកិច្ចសហប្រតិបត្តិការជា ប្រពៃណីដ៏ជិតស្និទ្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក ដោយផ្អែកលើគោលការណ៍ទុកចិត្ត គ្នា និងការយោគយល់គ្នាទៅវិញទៅមក។ ភាគីទាំងពីរក៏បានសម្តែងការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះ ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ហើយបានប្ដេជ្ញាឥតងាករេជំរុញបន្ថែមនូវ ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងពង្រឹងបន្ថែមនូវភាពជាដៃគូពាណិជ្ជកម្ម និងការវិនិយោគឱ្យកើន ឡើងមួយកម្រិតទៀត តាមរយៈសកម្មភាពផ្សព្វផ្សាយនានា ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិ ទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឆែកចំពោះការ ផ្តល់ជំនួយដល់កម្ពុជាដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមទាំងវិស័យ ផលិតកម្ម និងបានលើកទឹកចិត្តអ្នកវិនិយោគឆែក ក្នុងបណ្តាប្រទេសអាស៊ានផ្សេងទៀតឱ្យចាត់ទុកឬជា អប់រំ និងសុខាភិបាល។
លោកបានបន្ត សង្កត់ធ្ងន់លើសារៈសំខាន់ នៃការធ្វើពិពិធកម្ម គោលដៅវិនិយោគ។ជាមួយគ្នានេះ លោកMartin Vávra បានយល់ស្របតាមទស្សនៈរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងបានអះអាងនូវការប្ដេជ្ញាចិត្ត ក្នុងការប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនូវ វិស័យសក្តានុពលដែលមានស្រាប់។
លោកទូតបានសង្កត់ធ្ងន់ លើតម្រូវការក្នុងការទាក់ ទាញអ្នកវិនិយោគឆែកមកកម្ពុជា តាមរយៈសកម្មភាព ផ្សព្វផ្សាយនានា ជាពិសេសក្នុងវិស័យសុខាភិបាល និងអប់រំ៕