Hattha top Banner

រុស្ស៊ីសាកល្បងយន្តហោះអ្នកដំណើរធុនធំផលិតក្នុងស្រុក ដោយជោគជ័យ

0

ដោយៈ តែម សុខុម

ញូវយ៉កៈ ក្រុមហ៊ុនផលិតយន្តហោះ ឈានមុខគេរបស់រុស្ស៊ី អះអាងថា ខ្លួនបានបញ្ចប់ការធ្វើតេស្តសាកល្បង ដោយជោគជ័យលើយន្តហោះដឹកអ្នកដំណើរធុនធំ ដែលខ្លួនអះអាងថាអាចជំនួសយន្តហោះផលិតដោយលោកខាងលិចបាន។

ក្រុមហ៊ុន United Aircraft Corporation (UAC) និយាយថា យន្តហោះដឹកអ្នកដំណើរធុនធំម៉ូឌែល គំរូរបស់ខ្លួនIL-96-400M បានធ្វើការហោះហើរ ជាលើកដំបូងរយៈពេល២៦នាទី និងបានហោះឡើងដល់រយៈកម្ពស់២.០០០ម៉ែត្រ ជាមួយល្បឿនដល់ទៅ៣៩០គីឡូម៉ែត្រក្នុង១ម៉ោង។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកា។

ក្រុមហ៊ុន UAC ដែលគ្រប់គ្រងម៉ាកយីហោអាកាសចរណ៍រុស្ស៊ី រួមមានទាំង Tupolev, Ilyushin និង Sukhoi ផងដែរនេះបានចេញសេចក្ដីប្រកាសព័ត៌មានកាលពីសប្ដាហ៍មុនថា យន្តហោះម៉ូឌែលគំរូខាងលើនេះ នឹងមានសមត្ថភាពដឹកអ្នកដំណើរ ចំនួន៣៧០នាក់ ជាសមត្ថភាពដ៏ខ្លាំង ដែលអាចប្រជែងជាមួយយន្តហោះធុនA340 របស់ក្រុមហ៊ុន Airbus និងយន្តហោះធុន 777 របស់ក្រុមហ៊ុន Boeing។

ក្រុមហ៊ុននេះអះអាងថា យន្តហោះម៉ូឌែលគំរូនេះ ត្រូវបានអភិ​វឌ្ឍន៍ចេញពីយន្តហោះធុន IL-96-300 ដែលការផលិតត្រូវបានផ្អាកកាលពីជាង១ទសវត្សរ៍មុន ដោយសារតែវាមិនអាចប្រកួតប្រជែងជាមួយម៉ូឌែលយន្តហោះ ផលិតដោយលោកខាងលិចបាន។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Denis Manturov បានលើកឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានថា “ការហោះហើរដំបូងប្រកប​ដោយជោគជ័យ នៃយន្តហោះដ៏ទំនើបធុន IL-96-400M បង្ហាញពីសមត្ថភាពកម្រិតខ្ពស់បំផុត របស់ក្រុមហ៊ុនផលិតយន្តហោះក្នុងស្រុក”៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here