ទំហំទុនវិនិយោគកើនដល់១២២៣លានដុល្លារ ដែលភាគច្រើនផ្តោតលើវិស័យអចលនទ្រព្យ

0

        ដោយៈ ជេស៊ីកា

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការចុះបញ្ជីនៃបរធនបាលកិច្ចកើនដល់៦៨៣ករណី នេះបើគិតត្រឹមសប្តាហ៍ទី២នៃខែវិច្ឆិកា ឆ្នាំនេះ ជាមួយទំហំទឹកប្រាក់វិនិយោគឡើងដល់១២២៣លានដុល្លារ។

លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានជជែកអំពីបរធនបាលកិច្ច យន្តការសម្រាប់វិនិយោគ លើវិស័យអច​លនទ្រព្យ ប្រកបដោយទំនុកចិត្ត ដែលសហការរៀបចំដោយ និយ័តករបរធនបាលកិច្ច និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ ២០២៣។លោកបានថ្លែងថា ការចុះបញ្ជីបរធនបាលកិច្ច នឹងបន្តកើនឡើងចំនួន៨៣ករណីបន្ថែមទៀត ជាមួយទឹកប្រាក់វិនិយោគ៣៥លានដុល្លា​រ។ តួលេខនេះ នឹងធ្វើឲ្យចំនួននៃការចុះបញ្ជីស្របច្បាប់ នៃវិស័យនេះ នឹងកើនដល់៧៦៦ករណី នៅដំណាច់ខែវិច្ឆិកានេះ។លោកបន្តថា ផ្អែកតាមទិន្នន័យការចុះបញ្ជី ស្របច្បាប់នៃវិស័យបរធនបាលកិច្ចសរុបចំនួន៦៨៣ករណី ក្នុងនោះចំនួន៦០៥ករណី ជាបរធនបាលកិច្ចវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ហើយក្នុងនោះមាន៥៥២ករណី ត្រូវបានចុះបញ្ជីដោយជនបរទេស ដែលមានទំហំទុន៥៨០លានដុល្លារ ហើយក្នុងចំណោមការចុះបញ្ជីបរធនបាលកិច្ចរបស់ជនបរទេសទំាងនោះ គឺមាន៥៤១ករណី ជាបរធនបាលកិច្ចវិនិយោគលើវិស័យអចលនទ្រព្យ និង១១ករណីផ្សេងទៀត វិនិយោគលើប្រព័ន្ធរក្សាទុកសុវត្ថិភាព។

លោកសុខ ដារ៉ាបានពន្យល់ថា ការកើនឡើងដ៏គួរភ្ញាក់ផ្អើលនៃវិស័យបរធនបាលកិច្ចនាពេលនេះ ដោយសារវិនិយោគិន ជាពិសេសវិនិយោគិនបរទេស មានទំនុកចិត្ត និងយល់ដឹង ក៏ដូចជា មានសេចក្តីត្រូវការពីបរធនបាលកិច្ច ក្នុងការជួយគាំទ្រការវិនិយោគរបស់ពួកគាត់ ពិសេសលើវិស័យអចលនទ្រព្យ។

គិតមកដល់បច្ចុប្បន្ននេះ ធនាគារដែលទទួលបានអាជ្ញាប័ណ្ណមានចំនួន៩ និងក្រុមហ៊ុនបរធនបាលកិច្ច ដែលទទួលបានអាជ្ញាប័ណ្ណ ពីនិយ័តករបរធនបាលកិច្ចមានចំនួន ខណៈមានក្រុមហ៊ុន និងធនា​គារមួយចំនួនទៀត កំពុងដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ ប្រតិបត្តិការគ្រប់​គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាពទ្រព្យសម្បត្តិជំនួសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here