ដោយៈ ហ្វីអូណា
ភ្នំពេញៈ លោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានលើកទឹកចិត្តឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយបានសន្យាថាបារាំងនឹងគាំទ្របេក្ខភាពកម្ពុជា។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការ របស់ព្រះមហាក្សត្រខ្មែរ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយទ្រង់បានជួបព្រះរាជសវនាការជាមួយ លោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅវិមាន Élysée នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ដោយបានដឹងថាកម្ពុជាមានឆន្ទៈ ក្នុងការទទួលរៀបចំព្រឹត្តិការណ៍សំខាន់មួយរបស់ អង្គការហ្វ្រង់កូហ្វូនី លោកប្រធានាធិបតីបារាំង បានលើកទឹកចិត្តឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយបានសន្យាថាបារាំង នឹងគាំទ្របេក្ខភាពកម្ពុជា។







