ដោយ វុត្ថា
ភ្នំពេញ៖ ពន្ធកាត់ទុក គឺជាពន្ធដែលត្រូវបានកាត់ទុក ដោយអ្នកជាប់ពន្ធនិវាសនជនលើការទូទាត់មួយចំនួន ដែលធ្វើឡើងជាសាច់ប្រាក់ ឬជាវត្ថុឲ្យអ្នកជាប់ពន្ធនិវាសនជន និងអនិវាសនជន។
អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុឱ្យដល់អ្នកជាប់ពន្ធនិវាសនជន ត្រូវកាត់ទុក និងបង់ប្រាក់ពន្ធទៅតាមអត្រាកំណត់ដូចខាងក្រោមលើការទូទាត់មុនការកាត់ទុកប្រាក់ពន្ធ។
អត្រា១៥ភាគរយ ចំពោះប្រាក់ចំណូលដែលរូបវ័ន្តបុគ្គល បានទទួលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល និង សួយសារចំពោះទ្រព្យអរូបីយ និងភាគកម្មក្នុងធនធានរ៉ែ ហើយនិងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្ម ដែលមិនមែនជាធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន។
អត្រា១០ភាគរយ ចំពោះប្រាក់ចំណូលពីការឱ្យជួលចលន ឬអចលនទ្រព្យ។ អត្រា ៦ភាគរយ ចំពោះការប្រាក់ដែលធនាគារ ឬស្ថាប័ន សញ្ជ័យក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែល មានគណនីបញ្ញើមានការកំណត់អត្រា ៤ភាគរយ ចំពោះការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យក្នុងស្រុក បង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន ដែលមានគណនីសន្សំគ្មានការកំណត់។
ការកាត់ទុកក្នុងមាត្រានេះ មិនត្រូវអនុវត្តទេចំពោះការប្រា ក់ដែលបង់ឱ្យធនាគារ និងស្ថាប័នសញ្ជ័យធនក្នុងស្រុក និងការទូទាត់ចំពោះប្រាក់ចំណូលលើកលែងពន្ធដូចមានចែងក្នុងមាត្រា៩ថ្មីនៃច្បាប់នេះ៕