ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីការកសាងព្រលានថ្មី រាជរដ្ឋាភិបាលមានផែនការពង្រីកផ្លូវជាតិលេខ៦ ជា៤ និង៦គន្លង ពីផ្លូវបំបែកចេញពីព្រលានថ្មីទៅទីរួមខេត្ត គ្រោងចំណាយថវិកាអស់ប្រមាណ៦០លានដុល្លា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ កាលពីព្រឹកថ្ងៃទី ១៦ ខែវិច្ជិកា ឆ្នាំ២០២៣នេះ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា “ក្រៅពីការពង្រីកផ្លូវ យើងនឹងធ្វើរថភ្លើងពីព្រលានថ្មី ទៅក្រុងសៀមរាបផងដែរ”។






