ប្រទេសចិនរៀបចំគម្រោងបង្វែរទិសបញ្ជូនទឹកដ៏ធំមហិមាបម្រើផលប្រយោជន៍ដល់មនុស្ស៦៨លាននាក់នៅខេត្តសានតុង

0

ដោយៈ តែម សុខុម

ប៉េកាំងៈ ដំណាក់កាលដំបូង នៃផ្លូវបញ្ជូនទឹកភាគខាងកើតក្នុងគម្រោងបង្វែរទិសបញ្ជូនទឹក ពីភាគខាងត្បូង ឆ្ពោះទៅភាគខាងជើង (South-to-North Water Diversion Project) បានបម្រើផលប្រ​យោ​ជន៍ដល់ប្រជាជនជាង៦៨លាននាក់ ក្នុងខេត្តសានតុង (Shandong) ប្រទេសចិន។

ក្រុមហ៊ុន China South-to-North Water Diversion Co., Ltd ដែលជាអ្នកគ្រប់គ្រងគម្រោងនេះ បាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ថា ខ្លួនបានបញ្ជូនទឹក ក្នុងមរិមាណ៦,១៤ពាន់លានម៉ែត្រគូបទៅកាន់ខេត្តសានតុង ចាប់តាំងពីខ្លួនបានចាប់ផ្ដើមផ្គត់ផ្គង់ទឹក នៅខែវិច្ឆិកា ឆ្នាំ២០១៣។គម្រោងបង្វែរទិសបញ្ជូនទឹកដ៏ធំនេះ មានផ្លូវបញ្ជូនទឹកចំនួន៣ គឺផ្លូវបញ្ជូនទឹកភាគខាងកើត ផ្លូវបញ្ជូនទឹកចំណុចកណ្ដាល និងផ្លូវបញ្ជូនទឹកភាគខាងលិច។ផ្លូវបញ្ជូនទឹកភាគខាងកើតបញ្ជូនទឹក ពីខេត្តភាគខាងកើតជាំងស៊ូ (Jiangsu) ឆ្ពោះទៅកាន់តំបន់នានា រួមទាំងខេត្តសានតុង ខេត្តហឺប៉ី (Hebei) និងក្រុងធានជីង (Tianjing) ផងដែរ។

ដោយមានប្រវែង១.៤៦៧គីឡូម៉ែត្រ ដំណាក់កាលដំបូងនៃផ្លូវបញ្ជូនទឹកភាគខាងកើត នៃគម្រោងនេះបញ្ជូនទឹកពីទន្លេរយ៉ាងចឺ (Yangtze River) ឆ្ពោះទៅខេត្តសានតុង ដោយប្រើប្រាស់ព្រែកជីក និងស្ថានីយបូមទឹក។ផ្លូវបញ្ជូនទឹកចំណុចកណ្ដាល គឺជាផ្លូវបញ្ជូនទឹកដ៏សំខាន់បំផុត ដោយចាប់ផ្ដើម ពីចំណុចអាងស្តុកទឹកតានជាំងខូវ (Danjiangkou Reservoir) ក្នុងខេត្តហ៊ូប៉ី (Hubei) ប្រទេសចិន ភាគកណ្ដាល និងរត់ឆ្លងខេត្តហឺណាន (Henan) និងខេត្តហឺប៉ី (Hebei) មុនពេលទៅដល់ក្រុងប៉េកាំង និងក្រុងធានជីង (Tianjing)។ ផ្លូវបញ្ជូនទឹកនេះបានចាប់ផ្ដើមផ្គត់ផ្គង់ទឹកនៅខែធ្នូ ឆ្នាំ២០១៤។ ផ្លូវបញ្ជូនទឹកភាគខាងលិច កំពុងស្ថិតក្នងដំណាក់កាលធ្វើផែន​ការនៅឡើយ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here