សេដ្ឋកិច្ចពិភពលោកនឹងបាត់បង់សន្ទុះកំណើនបន្ថែមទៀតក្នុង ឆ្នាំ២០២៤ ប៉ុន្តែទំនងជាជៀសផុតពីវិបត្តិ

0

ដោយៈ តែម សុខុម

អន្តរជាតិៈ ធនាគារធំៗមួយចំនួនក្នុងពិភពលោករំពឹងថា សេដ្ឋកិច្ចពិភពលោក នឹងបាត់បង់សន្ទុះកំណើនបន្ថែមទៀត ក្នុងឆ្នាំ២០២៤ ប៉ុន្តែទំនងជាជៀសផុតពីវិបត្តិ។

ការបាត់បង់សន្ទុះកំណើនសេដ្ឋកិច្ចនេះ គឺដោយសារកត្តាសំខាន់ៗមួយចំនួន ដូចជា ការដំឡើងអត្រាការប្រាក់ ការឡើងថ្លៃថាមពល និងការបាត់បង់ សន្ទុះកំណើនសេដ្ឋកិច្ច ក្នុងសហរដ្ឋអាមេរិក និងមហាយក្សចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយការពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា។

ការស្ទង់មតិដោយទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករថា នឹងសម្រេចបានកំណើន២,៩%ក្នុងឆ្នាំនេះ ហើយកំណើននេះ នឹងបាត់បង់សន្ទុះបន្ថែមទៀតក្នុងឆ្នាំ២០២៤ មកនៅត្រឹម២,៦%។

អ្នកជំនាញសេដ្ឋកិច្ចភាគច្រើនរំពឹងថា សេដ្ឋកិច្ចពិភពលោកនឹងជៀសផុតពីវិបត្តិ ប៉ុន្តែបានព្រមានពីលទ្ធភាពដែលអាចផ្ទុះ “វិបត្តិកម្រិ​តស្រាល” នៅអឺរ៉ុប និងចក្រភពអង់គ្លេស។

កំណើនសេដ្ឋកិច្ចក្នុងសហរដ្ឋអាមេរិក នៅពេលនេះគ្រាន់តែបង្អង់ល្បឿនបន្តិចប៉ុណ្ណោះ ទោះបីជាភាពមិនប្រាកដប្រជាជុំវិញការរឹតបន្តឹងរូបិយវត្ថុ របស់ធនាគារកណ្ដាលអាមេរី (Federal Reserve) ធ្វើឱ្យប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ចយ៉ាងណាក្ដី។

កំណើនសេដ្ឋកិច្ចក្នុងប្រទេសចិន ក៏កំពុងដាំក្បាលចុះផងដែរ ហើយការដាំក្បាលចុះនេះកាន់តែលឿន ដោយសារក្រុមហ៊ុនកាន់តែច្រើន ស្វះស្វែងរកគោលដៅផលិតកម្មផ្សេងៗក្រៅពីប្រទេសចិន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here