លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងៈ SAMNANG TOWN តម្លៃ៥០០លានដុល្លារបានបញ្ចប់ការសិក្សាពីតម្រូវការ និងការផ្គត់ផ្គង់រួចហើយ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានឲ្យដឹងថា គំរោងអភិវឌ្ឍន៍អចលនទ្រព្យ សំណាង ថោន (SAMNANG TOWN) តម្លៃជាង៥០០លានដុល្លារបានបញ្ចប់ការសិក្សារួចហើយ។

លោកឧកញ៉ាបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមកាលពីចុងសប្តាហ៍មុនថា “SAMNANG TOWN គឺគំរោងបន្ទាប់របស់ខ្ញុំបាទ គីម ហ៊ាង ដែលបានបញ្ចប់ការសិក្សាពីតម្រូវការ ការផ្គត់ផ្គង់ ការធ្វើទីផ្សារ ការលក់ និងប្លង់មេសំខាន់ៗ  ដោយរួមមានសាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ផ្សារទំនើប ផ្ទះអាជីវកម្ម និងខុនដូ សម្រាប់មនុស្សជាង៣០,០០០នាក់ ស្នាក់នៅប្រចាំថ្ងៃ”។លោកឧកញ៉ាបានបញ្ជាក់ថា គំរោងនេះនឹងត្រូវចាប់ផ្តើមពេលណានោះ​ ក៏ខ្ញុំបាទ គីម ហ៊ាង មិនដឹងទេ! No one would know for when the SAMNANG TOWN $500M can be started, including Dr. Kim Heang”។លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានលើកឡើងកន្លងមកថា លោកយល់ពីតម្រូវការរបស់អតិថិជន និងដឹងពីអ្វីដែលអតិថិជនត្រូវការ ដែលធ្វើឲម្យលោកដឹងថា លោកអាចលក់គម្រោងខុនដូបាន១០០០យូនីតក្នុងមួយឆ្នាំ ឬច្រើនជាងនេះ ខណៈទីផ្សារអចលនវត្ថុ កំពុងមានភាពប្រសើរឡើង នៅឆ្នាំ២០២៣នេះ ធៀបនឹងបណ្តាឆ្នាំកន្លងមក ហើយវាជាឱកាសល្អសម្រាប់វិនិយោគក្នុងវិស័យនេះ ដោយ​សារមានអ្នកលក់ច្រើន ដែលធ្វើឲ្យអ្នកមានលទ្ឋភាពទិញ អាចជ្រើសរើសគំរោង ឬទីតាំងដីបានល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here