ការសាងសង់ផ្លួវរត់ព្រលានយន្តហោះតម្លៃ១៥០០លានដុល្លារបានបញ្ចប់១០០ភាគរយហើយ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការដ្ឋានសាងសង់គម្រោងអាកាសយាន្តដ្ឋានអន្ដរជាតិ តេជោ ក្រុងតាខ្មៅតម្លៃ១.៥ពាន់លានដុល្លារ បានបញ្ចប់១០០ភាគរយហើយ លើផ្លូវរត់របស់ព្រលានលំដាប់អន្តរជាតិនេះ។

អាកាសយានដ្ឋាននេះ បាននិងកំពុងអភិវឌ្ឍលើផ្ទៃដីទំហំ២ ៦០០ហិកតា ស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ជាប្រភេទ 4F ដែលមានសមត្ថភាពអាចឱ្យប្រភេទ យន្តហោះហោះធុនយក្ស ដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន ដែលអាចទទួលអ្នកដំណើរបាន១៥លាននាក់ នៅពេលបញ្ចប់ដំណាក់កាលទី១ និងអាចទទួលអ្នកដំណើរ បាន​៣០លាននាក់នៅដំណាក់កាលទី២៕

LEAVE A REPLY

Please enter your comment!
Please enter your name here