ដោយៈ គង់ សូរិយា
កំពតៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានសិក្ខាសាលាស្តីពី “ការប្រើប្រាស់កម្មវិធីប្រព័ន្ធព័ត៌មាន BRUTIS សម្រាប់គ្រប់គ្រងទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធក្រុង ក្នុងខេត្តកំពត”។
សិក្ខាសាលានេះបានប្រារពធ្វើកាលពីសប្តាហ៍មុន ក្រោមអធិបតីភាព លោកវង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានរៀបចំដោយធនាគាអភិវឌ្ឍអាស៊ី (ADB) នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង ក្នុងមហាអនុតំបន់ទន្លេមេគង្គទី២។
គម្រោងនេះនឹងគាំទ្រដល់ការគ្រប់គ្រង និងអនុវត្តការរចនាប្លង់លម្អិត និងការត្រួតពិនិត្យការសាងសង់ (កញ្ចប់ទី១) និងការពង្រីកសមត្ថភាព (កញ្ចប់ទី២) សហការជាមួយ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
គោលបំណងនៃសិក្ខាសាលានេះ ផ្តោតសំខាន់លើការចែករំលែកបទពិសោធន៍ បច្ចេកវិទ្យាថ្មីៗ ពិសេសសារៈសំខាន់នៃការប្រើប្រាស់កម្មវិធី BRUTIS ដែលបានប្រើនៅប្រទេសហូឡង់ដ៏ និងបណ្តាប្រទេសមួយចំនួន ពាក់ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ ការគ្រប់គ្រងប្រព័ន្ធលូ ការផ្សព្វផ្សាយសមិទ្ធិផលថ្មី ថែមទៀតលើបទដ្ឋានគតិយុត្ត និងពង្រឹងបន្ថែមសមត្ថភាព ដល់មន្ត្រីពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិតាមរាជធានី-ខេត្ត និងជាការប្រើប្រាស់សាកល្បង អនុវត្តន៍ក្នុងក្រុងកំពតផងដែរ។






