Hattha top Banner

ទីផ្សារខុនដូនៅទីក្រុងបាងកកបានដាំក្បាលចុះក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារខុនដូនៅទីក្រុងបាងកកបានធ្លាក់ចុះក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ ដោយបានធ្លាក់ចុះដល់កម្រិតទាបបំផុតសម្រាប់ការផ្គត់ផ្គង់ និងតម្រូវការ ចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២១ ដែលបណ្តាលមកពីការកើនឡើងនៃអត្រាការប្រាក់។

ក្រុមហ៊ុនប្រឹក្សាផ្នែកអចលនទ្រព្យ Knight Frank Thailand បានរាយការណ៍ឱ្យដឹងថា ការផ្គត់ផ្គង់ខុនដូថ្មី ដែលបានចាប់ផ្តើមក្នុងត្រីមាសទី៣ ឆ្នាំនេះ មានចំនួនសរុប៥.៣៦៧យូនីត ដោយធ្លាក់ចុះ៤៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈខុនដូ ដែលបានលក់ដាច់ មានចំនួន២.១១៧យូនីត ដោយថយចុះ៣០%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ការផ្គត់ផ្គង់ និងតម្រូវការបានដាំក្បាលចុះដល់កម្រិតទាបបំផុតដូចគ្នា ចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២១ ដែលនៅពេលនោះ គេសង្កេតឃើញ មានខុនដូចំនួន២.៣១២យូនីតត្រូវបានបើកដំណើរការលក់ និង៨៧៩យូនីតត្រូវបានលក់ចេញដាច់។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យបានលើកឡើងថា អ្នកអភិវឌ្ឍន៍ខុនដូបានកាត់បន្ថយការបើកដំណើរការគម្រោងថ្មីៗ ជាពិសេសគឺគម្រោងខុនដូតម្លៃទាប ខណៈអតិថិជនបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារកត្តាអវិជ្ជមានជាច្រើន។លោកបានបន្ថែមថា “កត្តាអវិជ្ជមានជាច្រើនជាពិសេស គឺការដំឡើងអត្រាការប្រាក់បានកាត់បន្ថយអំណាច នៃការទិញរបស់ប្រជាពលរដ្ឋថៃ ហើយអ្នកនិយមទិញខុនដូតម្លៃទាប ក៏ពិបាកនឹងទទួលបានប្រាក់កម្ចីទិញផ្ទះ ដែលជំរុញឱ្យអ្នកអភិវឌ្ឍន៍មានភាពយឺតយ៉ាវក្នុងការបើកដំណើរការលក់ខុនដូ”។

លោកស្រី Potjaman Vorakitpokathorn ប្រធានផ្នែកទីផ្សារគម្រោងប្រចាំក្រុមហ៊ុន Knight Frank Thailand បានលើកឡើងថា “អ្នកទិញខុនដូប្រណីតភាគច្រើននៅក្នុងត្រីមាសទី៣ គឺជាជនជាតិថៃ ខណៈចំនួនអតិថិជនបរទេសមានតិចតួចប៉ុណ្ណោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here