ដោយ: គង់ លាងហួរ
សៀមរាប: ជនបរទេសសរុបចំនួន៦០២.៥៧០នាក់មកពី១៩៣ប្រទេស និងតំបន់បានចូលទស្សនាឧទ្យានបុរាណអង្គរ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ កើនឡើង២៥៦ភាគរយ បើធៀបនឹង១៦៩.២៥៧នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ ចេញផ្សាយកាលពីថ្ងៃច័ន្ទបាន ឲ្យ ដឹង ថា ក្នុង អំឡុង ខែ មករា ដល់ ខែ តុលា ឆ្នាំ នេះ ប្រភព ភ្ញៀវ ទេសចរអន្តរជាតិ ធំៗ ចំនួន ៤ ដែល ចូលមក ទស្សនា ប្រាសាទអង្គរវត្ត រួមមាន សហរដ្ឋ អាមេរិក អង់គ្លេស បារាំង និង ចិន។
លោក តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍ឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដែលបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន ជាពិសេសពីប្រទេសចិន មកកាន់ប្រាសាទអង្គរ។





