ដោយ វុត្ថា
ភ្នំពេញ៖ ចំនួនភ្ញៀវឆ្លងកាត់ច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែតបានកើនឡើងយ៉ាងគំហុកកាលពីឆ្នាំមុន ដោយអ្នកដំណើរបានកើនពី៣,៦៩០,៦៨៩នាក់ ដល់ចំនួន ៦.៧២៨.៩៤៦នាក់ ស្មើនឹងកំណើនជិត ១២៤ភាគរយ។
យោងតាមរបាយការណ៍នរបស់គបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិប៉ោយប៉ែតដែលគេហទំព័រ propertyarea.asia ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហាញថា ក្នុងឆ្នាំ២០១៨កន្លងមក ភ្ញៀវចូលមានការកើនឡើងចំនួនស្មើ ១២១.៤៧ភាគរយ ដោយឡែកភ្ញៀវបរទេសចូលមកតាមច្រកទ្វារនេះ មានការថយចុះជាងឆ្នាំមុន២,៩៤៩នាក់ ស្មើរនឹង០.៥៧ %។ របាយការណ៍ដដែលបន្តថា សម្រាប់ភ្ញៀវចេញ ក្នុងឆ្នាំ ២០១៨ កន្លងទៅនេះបានកើនឡើងជាងឆ្នាំមុនចំនួន៤,២២៩,៤៦៤នាក់ស្មើ១៦១.៧២ % ដោយឡែកភ្ញៀវចេញមានការកើនឡើងជាងឆ្នាំមុន ដែលមានចំនួន៨៣,៦៩១នាក់ស្មើរ ១៨.៨៩% ។
លោកវរៈសេនីយ៍ទោ ខឹម ចិត្រា នាយបុស្តិ៍នរគបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលទើបទទួលការកាន់ដំណែងបានឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យើងសង្កេតឃើញមានការកើនឡើងចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ ក៍ដូចជាប្រជាពលរដ្ឋដែលមកតាមបណ្តាខេត្តផ្សេងៗ មកតាំងទីលំនៅជាអចិន្ត្រៃ និងធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារអន្តរជាតិមួយនេះ កើនឡើងយ៉ាងច្រើននកុះករ ដែលកត្តានេះជាបន្ទុកកាងារដ៍ធ្ងន់ធ្ងរមួយ សំរាប់មន្ត្រីនរគបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលអនុវត្តន៍ការងារជាក់ស្តែង៕