CEO និងក្រុមហ៊ុនប្ដូររូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោក Binance សារភាពថាបានលាងលុយកខ្វក់

0

តែម សុខុម

ញូវយ៉ក: កាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា មហាសេដ្ឋី Changpeng Zhao និងក្រុមហ៊ុនប្ដូររូបិយប័ណ្ណឌីជីថល ឬ គ្រីបតូធំបំផុតរបស់ពិភពលោក Binance សារភាពថាបានលាងលុយកខ្វក់តាមការចោទប្រកាន់របស់រដ្ឋាភិបាលសហព័ន្ធអាមេរិក ក្នុងចំណុចរបត់មួយដើម្បីនាំមកនូវសណ្ដាប់ធ្នាប់ដល់ឧស្សាហកម្មគ្រីបតូដែលតែងតែមានចន្លោះប្រហោងផ្លូវច្បាប់។

ជាផ្នែកមួយនៃដំណោះស្រាយដែលមានការសម្របសម្រួលជាមួយរដ្ឋាភិបាលសហព័ន្ធអាមេរិក ក្រុមហ៊ុន Binance បានព្រមព្រៀងបង់ប្រាក់ពិន័យជាង៤ពាន់លានដុល្លារ។

ចំណែកឯលោក Changpeng Zhao ដែលជានាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Binance បានព្រមព្រៀងចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ ហើយលោកនឹងបង់ប្រាក់ពិន័យផ្ទាល់ខ្លួនចំនួន២០០លានដុល្លារ។Binance CEO Denies Report of the Potential Delisting of US-Based  Cryptocurrencyក្រុមហ៊ុន Binance សារភាពថាបានចូលរួមពាក់ព័ន្ធក្នុងសកម្មភាពលាងលុយកខ្វក់ ការបញ្ជូនប្រាក់ដោយគ្មានអាជ្ញាប័ណ្ណ និងការបំពានទណ្ឌកម្ម។

ក្រុមមន្ត្រីអាមេរិក បានចាត់ទុកដំណោះស្រាយនេះថាជាដំណោះស្រាយក្រុមហ៊ុនធំបំផុតមិនធ្លាប់មាន ដែលរួមបញ្ចូលទាំងបទចោទព្រហ្មទណ្ឌសម្រាប់នាយកប្រតិបត្តិផងដែរ។

ក្រោយការស៊ើបអង្កេតរាប់ឆ្នាំ រដ្ឋាភិបាលអាមេរិក បានចោទប្រកាន់ក្រុមហ៊ុន Binance ថាបានអនុញ្ញាតឱ្យជនទុច្ចរិតធ្វើប្រតិបត្តិការដោយសេរីលើ Platform ប្ដូររូបិយប័ណ្ណគ្រីបតូមួយនេះ បណ្ដាលឱ្យរឿងខុសច្បាប់ជាច្រើនកើតឡើងរាប់ចាប់ពីការរំលោភបំពានផ្លូវភេទកុមារ និងគ្រឿងញៀនរហូតដល់ហិរញ្ញប្បទានភេរវកម្មសម្រាប់ក្រុមភេរវកម្ម ISIS ក្រុមភេរវកម្ម Al Qaeda និងក្រុម Al-Qassam របស់ Hamas។

មហាសេដ្ឋី Changpeng Zhao ដែលមានទ្រព្យសម្បត្តិដល់ទៅជាង២៣ពាន់លានដុល្លារ សារភាពថាមានកំហុសដែលមិនបានចាត់វិធានការប្រឆាំងការលាងលុយកខ្វក់ប្រកបដោយប្រសិទ្ធភាព៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here