គំនិតថ្មីនៃការកសាងទីក្រុងថ្មីមួយ ផ្តោតលើការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: កាអភិវឌ្ឍជាមួយនឹងភាពច្នៃប្រឌិត ផ្សារភ្ជាប់បេតិកភ័ណ្ឌធ៌ម ប្រវរត្តិសាស្រ្ត និងធម្មជាតិបាន និងកំពុងក្លាយជាទស្សនទាននៃការអភិវឌ្ឍន៍គំរោងទីក្រុងថ្មីមួយ ដែលលេចរូបរាងនៅស្រុកបន្ទា​យស្រី ខេត្តាសៀមរាប។

បង្កើតឡើងកាលពីឆ្នាំ២០២២ ក្រុមហ៊ុន Strategic Realty Investment Co., Ltd (SRI) បាននិងកំពុងប្រមូលផ្តុំនូវគំនិតថ្មីៗ សម្រាប់បច្ចុប្បន្នភាព និងកសាងអនាគតដ៏ប្រសើរមួយ សម្រាប់មនុស្សជំនាន់ក្រោយ។ដោយមានជំនាញជាសកល នៅក្នុងទីផ្សារ មានមហិច្ឆតាដ៏រឹងមាំ និងការជំរុញក្នុងការច្នៃប្រឌិត ក្រុមហ៊ុន Strategic Realty Investment Co., Ltd បាននិងកំពុងផ្តោតលើភាពរីកចម្រើន ការអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា។

ជាមួយគ្នានេះ ស្តង់ដារខ្ពស់បំផុតនៃការរចនា និងសំណង់ និរន្តរភាព ការផ្តល់ត្រឡប់ទៅកាន់សហគមន៍ ធម្មជាតិ និងការបង្កើតឱកាសការងារ និងការវិនិយោគដ៏គួរឱ្យភ្ញាក់ផ្អើល គឺជាកម្លាំងជំរុញមួយរបស់ក្រុមហ៊ុន Strategic Realty Investment Co., Ltd។លើសពីនេះ គុណតម្លៃរបស់ក្រុមហ៊ុន SRI គឺរក្សាការវិនិយោគ និងគម្រោងអភិវឌ្ឍន៍របស់ខ្លួន ជាមួយនឹងកម្រិតខ្ពស់បំផុតនៃនិរន្តរភាព ការគោរព និងសុចរិតភាព។ បច្ចុប្បន្ន ក្រុមហ៊ុន Strategic Realty Investment Co., Ltd ផ្តល់ជូនសេវាកម្មចំនួន៤ ដូចជា ដំណោះស្រាយវិនិយោគជាយុទ្ធសាស្ត្រ ទ្រព្យសម្បត្តិឯកជន និងពាណិជ្ជកម្ម ការអភិវឌ្ឍន៍គម្រោង និងផ្តល់ឱកាសភាពជាដៃគូ។ គម្រោង Banteay Srey Eco City គឺជាគម្រោងប្រើប្រាស់ចម្រុះខ្នាតយក្ស និងដ៏សំបូរបែប ដែលលាតសន្ធឹងលើផ្ទៃដីជាង៣០០ហិកតា។

ក្រុមហ៊ុននេះកំពុងសាងសង់ គម្រោងនេះឡើង ដើម្បីបំពេញក្តីស្រមៃទាំងនេះ របស់មនុស្សគ្រប់រូបឱ្យក្លាយជាការពិត។ សម្រាប់អ្នកវិនិយោគ ដែលមានការយល់ដឹងច្បាស់ គម្រោង Banteay Srey Eco City បានតំណាងឱ្យឱកាសដ៏អស្ចារ្យមួយ ដែលមិនដូចទៅនឹងគម្រោងដទៃផ្សេងទៀតឡើយ។ នៅក្នុងគម្រោងនេះ ការវិនិយោគមិនមែនត្រឹមតែជាឱកាសស្វែងរកកំណើន ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកដល់អនាគត ប្រកបដោយនិរន្តរភាពផងដែរ។លោកបណ្ឌិត Alexander Evengroen ដៃគូសហការ និងជានាយកផ្នែកអភិវឌ្ឍន៍គំរោងនៃក្រុមហ៊ុន Strategic Realty Investment Co., Ltd ដែលបាននិងកំពុងអភិវឌ្ឍន៍ គំរោងខាងលើនេះ និងជាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ បានមានប្រសា​សន៍ឱ្យដឹងថា ស្រុកបន្ទាយស្រីមានសក្ដានុពលដ៏ធំ និងឱកាសរីកចម្រើនដ៏អស្ចារ្យ ក្នុងពេលឆាប់ៗនេះ ដោយសារមូលដ្ឋានដែលមានស្រាប់ ដូចជា ប្រាសាទបុរាណល្បីៗ ទីតាំងភូមិសាស្រ្ត ភាពទាក់ទាញប្រវត្តិសាស្រ្ត បូករួមទាំងគម្រោងអភិវឌ្ឍជាច្រើនបាននិងកំពុងឆ្ពោះទៅកាន់តំបន់ដ៏អស្ចារ្យមួយនេះ។

លោកបន្តទៀតថា ក្រុមហ៊ុនបាន និងកំពុងអភិវឌ្ឍមួយជំហានម្តងៗ ហើយរហូតមកដល់ពេលនេះ យើងបាននិងកំពុងអភិវឌ្ឍជាច្រើនជំហាន នៅក្នុងគម្រោងរបស់យើង ប៉ុន្តែយើងនឹងបន្តការយកចិត្តទុកដាក់ ទៅលើការបង្កើតតម្លៃបន្ថែមសម្រាប់តំបន់ ប្រជាជន សេដ្ឋកិច្ចកម្ពុជា ការបង្កើតរបៀបរស់នៅថ្មី តភ្ជាប់មនុស្សជាមួយនឹងធម្មជាតិ ជុំវិញប្រកបដោយភាពច្នៃប្រឌិត ការអភិវឌ្ឍដែលមិនប៉ះពាល់ដល់បរិស្ថាន និងការកម្សាន្តដ៏គួរឱ្យចាប់អារម្មណ៍ ជាច្រើនសម្រាប់កុមារ និងមនុស្សចាស់។លោកបញ្ជាក់ទៀតថា លើសពីនេះ យើងកំពុងសាងសង់ផ្ទះវីឡា សួនច្បារ សួនផ្កា ទីលានកីឡា ផ្ទះលំហែរកាយ និងកន្លែងញុំាអាហារ ជាមួយនឹងគំនិតបង្កើតថ្មី ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលមានលក្ខណៈខុសប្លែកពីខេត្តដទៃ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ហើយវាមានសារៈសំខាន់ណាស់ សម្រាប់ក្រុមហ៊ុនដើម្បីរីកចម្រើនជាមួយគ្នា។

គម្រោង Banteay Srei Eco City នឹងនាំមកជូននូវសាកលវិទ្យាល័យលំដាប់ពិភពលោក អន្តេវាសិកដ្ឋាន ភោជនីយដ្ឋានប្រណិត ផ្ទះអាជីវកម្ម វីឡា សួនកុមារ ផ្សារទំនើប វីឡាបែបខ្មែរ ស្តាតបាល់ទាត់ទំនើប មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ និងមជ្ឈមណ្ឌលសន្និបាត សកម្ម​ភាពជិះទូកកម្សាន្ត ផ្សារទំនើប  កោះប្រណិត ផ្លូវ៣០ម៉ែត្រ និងរបស់ជាច្រើនផ្សេងទៀត។ លោកបណ្ឌិត Alexander Evengroen បានលើកឡើងថា យើងកំពុងអភិវឌ្ឍគម្រោងនេះឡើង ដើម្បីបង្កើត និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ ដូចជាអ្នករចនាឌីហ្សាញ អ្នកម៉ៅការ និងស្ថាបត្យករ ព្រោះយើងគិតគូរអំពីអនាគត របស់មនុស្សជំនាន់ថ្មី ដែលពួកគេនឹងធ្វើអ្វីៗដោយគំនិតថ្មីវ័យក្មេង។

វិធីសាស្ត្រក្នុងការបង្កើតគម្រោង Banteay Srei Eco City នឹងធានាថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនអាចមើលរំលងគម្រោងមួយនេះបាននោះទេ ហើយនឹងមិនអាចបំភ្លេចបាន និងជំរុញទឹកចិត្តពួកគេឱ្យអញ្ជើញមកទស្សនាជាថ្មីម្តងហើយម្តងទៀត។

លោកបណ្ឌិត Alexander បានអះអាងថា ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ បេសកកម្ម និងមូលដ្ឋានដ៏រឹងមាំ យើងកំពុងផ្តល់ឱកាសសម្រាប់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ព្រមទាំងសាធារ​ណជនទូទៅ ដើម្បីចូលរួមជាមួយយើង ក្នុងឱកាសវិនិយោគឈ្នះ-ឈ្នះ និងឈ្នះ-ឈ្នះសម្រាប់ក្រុមហ៊ុន ប្រជាជន និងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច-នវានុវត្តន៍។លោកអះអាងថា “ក្នុងអំឡុងដែលមានវិបត្តិសេដ្ឋកិច្ចនេះ ឱកាសសក្តានុពលនៅតែមានជានិច្ច ប៉ុន្តែអ្វីដែលចាំបាច់គឺយើងត្រូវវាយតម្លៃឡើងវិញ បង្កើតឡើងវិញ និងអភិវឌ្ឍឡើងវិញ ដើម្បីធានានូវឱកាសជោគជ័យខ្ពស់បំផុត”

 

LEAVE A REPLY

Please enter your comment!
Please enter your name here