អ្នកជំនាញៈទីផ្សារដីធ្លីនៅតំបន់ជាយរាជធានីចាប់ផ្តើម កំរើកឡើងវិញហើយ

0

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ អ្នកជំនាញផ្នែកដីធ្លីបានលើកឡើងថា ការទិញលក់ដីធ្លី នៅតំបន់ជាយរាជធានីភ្នំពេញ បានិងកំពុងមានសកម្មភាពទិញលក់បណ្តើរៗហើយ។

អគ្គនាយកក្រុមហ៊ុនLucky Realty លោកឌិត ចណ្ណា បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៤ វិច្ឆិកានេះថា បច្ចុប្បន្ននេះមានទាំងអ្នកវិនិយោគខ្មែរ និង​បរទេស ពិសេសជនជាតិចិនបានចាប់ផ្តើមស្វែងរកទិញដី នៅតំបន់ជាយក្រុងបណ្តើរៗហើយ ដែលសកម្មភាពនេះវាបង្ហាញពីសញ្ញាល្អសម្រាប់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យនៅឆ្នាំ​២០២៤។ លោកបន្តថា “សកម្មភាពទិញដូរនេះ បានបង្ហាញពីសញ្ញាងើបមកវិញនៃទីផ្សារដីធ្លី ដែលពីដើមឆ្នាំកន្លងមក ទីផ្សារហាក់មានសភាពស្ងប់ស្ងាត់ច្រើន”។

លោកឌិត ចណ្ណាបានបញ្ជាក់ថា ធៀបនឹងអំឡុងត្រីមាសដើមឆ្នាំ គឺនៅក្នុងត្រីមាសទី៤នេះ មានអ្នកវិនិយោគបរទេស ចាប់អារម្មណ៍ច្រើនទាំងអ្នកវិនិយោគ ក្នុងតំបន់អាស៊ាន និងចិន ដោយពួកគេបានផ្តោតលើដីមានទំហំធំៗ។

កាលពីពេលថ្មីៗនេះ ស្ថាបនិកគេហទំព័រPropertyarea.asia ក៏មានការលេចលឺ និងការពឹងពាក់ពីមិត្តភ័ក្តិក្នុងអាជីពនេះ ដើម្បីស្វែងរកដីធំៗជាច្រើនកន្លែង សម្រាប់ជនជាតិចិនផងដែរ។

លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service បានមានប្រសាសន៍ឲ្យដឹងផងដែរថា ពិតជាមានសកម្មភាពទិញដូរកើនឡើងវិញនៅចុងឆ្នាំនេះ ប៉ុន្តែអ្នកទិញភាគច្រើនបានស្វែងរកតម្លៃដីក្រោមតម្លៃទីផ្សារ ស្របពេលវិស័យនេះ មានការងើបឡើងវិញយឺតៗនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here