ប្រព័ន្ធ Cambodia E-Arrival ត្រៀមដាក់ឱ្យដំណើរការ នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិចំនួនពីរដើម្បីងាយស្រួលក្នុងការបំពេញបែបបទទុកជាមុន

0

ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣  ក្រោមគំនិតផ្ដួចផ្ដើម និងការដឹកនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព័ន្ធ Cambodia e-Arrival នឹងដាក់ឱ្យដំណើរការនាពេលខាងមុខនេះ នៅប៉ុស្ដិ៍នគរបាលអាកាសយានដ្ឋានខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សម្រាប់ប្រព័ន្ធ Cambodia e-Arrival នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ជាអង្គភាពសមត្ថកិច្ចទទួលបន្ទុកគ្រប់គ្រងប្រតិបត្តិការជំនាញ។ ការដាក់ឱ្យដំណើរការប្រព័ន្ធនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលជូនអ្នកដំណើរគ្រប់រូប ដែលចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា ទទួលបានភាពងាយស្រួលក្នុងការបំពេញបែបបទទុកជាមុន ក្នុងទម្រង់អេឡិចត្រូនិករួមគ្នាតែម្ដង។ បែបបទទាំងនោះមានដូចជា ព័ត៌មានសម្រាប់ស្នើសុំទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) សាលាកបត្រអន្តោប្រវេសន៍ ការប្រកាសព័ត៌មានគយ និងសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here