ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធាន និងជានាយកប្រតិបត្តិថ្មីនៃមូលនិធិ Sovereign Wealth Fund (SWF) របស់ប្រទេសហ្វីលីពីន បានបង្ហាញផែនការវិនិយោគទៅលើព្រលានយន្តហោះ និងគម្រោងថាមពលដើម្បីបង្កើតប្រាក់ចំណូលក្នុងរយៈពេលវែង។
លោក Rafael Consing Jr ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Maharlika Investment Corp បានប្រាប់អ្នកយកព័ត៌មានថា នៅពេលចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំនេះ មូលនិធិនេះ គ្រោងនឹងបង្កើតដើមទុនបន្ថែមទៀតតាមរយៈកម្មវិធី Roadshow នៅក្រៅប្រទេស ដែលផ្តោតគោលដៅលើមូលនិធិសោធននិវត្តន៍បរទេស និងមូលនិធិ SWF ដទៃផ្សេងៗទៀត។
មូលនិធិនេះមានទុនអាជីវកម្ម (Seed money) ចំនួន១០៧ពាន់លានប៉េសូ (ប្រហែល១,៩ពាន់លានដុល្លារ) ពីធនាគាររដ្ឋចំនួន២ និងធនាគារកណ្តាលហ្វីលីពីន។ នៅក្រោមច្បាប់ មូលនិធិSWF នេះនឹងបោះផ្សាយលក់ភាគហ៊ុនបុរិមា និងភាគហ៊ុនទូទៅធម្មតារហូតដល់៥០០ពាន់លានប៉េសូ។






